ជីវិតកម្សាន្ដ
ខ្ញុង ៖ ក្បិតអីថាពេលនេះខ្ញុំបរាជ័យតែខ្ញុំមិនត្រូវការមនុស្សដូចអ្នកវៃក្បាលអង្អែលខ្នងទេ
ភ្នំពេញ ៖ តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដែលទើបនិងផ្ទុះរឿងអាស្រូវជំពាក់បំណុលគេជាងកន្លះលានដុល្លារសុខៗ ស្រាប់តែបញ្ចេញសារបង្ហាញការមិនសប្បាយចិត្តក្រោយរងការរិះគន់ពីបុគ្គលមួយចំនួន។

ថ្វីត្បិតតែយ៉ាងណាក្តីតារាកំប្លែងអ្នកនាង ខ្ញុង មិន បានទម្លាយប្រាប់ឲ្យដឹងទេថា នាងអាក់អន់ចិត្តចំពោះបុគ្គលរូបណាទេ ខណៈមានអ្នកគាំទ្រមួយចំនួនបានផ្ញើសារលើកទឹកចិត្តដល់តារាស្រីរូបនេះកុំឲ្យខ្វល់សម្តីអ្នកដទៃព្រោះចិត្តមនុស្សមិនដូចគ្នាទេ។

អ្នកនាង ខ្ញុងបានរៀបរាប់ថា ក្បិតអីថាពេលនេះខ្ញុំបរាជ័យខ្ញុំអត់ពិបាកជំពាក់គេ តែខ្ញុំក៏មិនត្រូវការមនុស្សដូចអ្នកមកស្គាល់ខ្ញុំទៀតដែរ កុំបាច់វៃក្បាលអង្អែលខ្នង មនុស្សដែលស្គាល់តែពេលមានបានដូចអ្នក មិនអាចរកមិត្តល្អ បងប្អូនល្អ អ្នកជិតខាងល្អ មិត្តរួមការងារល្អបានឡើយ។

គួររម្លឹកថា អ្នកនាងខ្ញុងកាលពីថ្មីៗកន្លងទៅបានផ្ទុះរឿងរ៉ាវអាស្រូវផ្អើលអស់អ្នកគាំទ្រពេញមួយប្រទេសបន្ទាប់ពីនាងទម្លាយចំនួនទឹកប្រាក់ដែលជំពាក់ បំណុលគេជាងកន្លះលានដុល្លារ។

ទោះបីយ៉ាងណាសម្រាប់ ខ្ញុង និងស្វាមីនាយ កៃដរ នៅតែបន្តការតស៊ូជាមួយគ្នាតាមរយៈការឡាយលក់ ផ្អក ប្រហុក ត្រីងៀត ដើម្បីយកលុយដោះបំណុលគេនិងធ្វើជាដើមទុកសាងជីវិតជាថ្មីឡើងវិញផងដែរ៕
ដោយ ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច១ សប្តាហ៍ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


