Connect with us

ជីវិតកម្សាន្ដ

តារាល្បីៗ៥ដួងផុងខ្លួនអស់លុយរាប់សែនដុល្លារ​

បានផុស

នៅ

នា​អំឡុង​ចុងឆ្នាំ​២០២១​ និង​ចូលដល់​ដើមឆ្នាំ​២០២២​នេះ​ គេ​ឃើញ​មាន​តារា​ប្រុស​-​ស្រី​ល្បីៗ​ប្រមាន​៥​ដួង​បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​រសើប​និង​ភ្ញាក់ផ្អើល​ខ្លាំង​នៅក្នុង​សង្គម​ខ្មែរ​ដូចគ្នា​ជុំវិញ​ការ​ផុងខ្លួន​អស់​លុយ​រាប់សិប​ម៉ឺន​ដុល្លារ​។​

យ៉ាងណាមិញ​ថ្វីត្បិតតែ​រឿងរ៉ាវ​នេះ​កើតឡើង​ស្រដៀង​គ្នា​ក៏ពិតមែន​ ប៉ុន្តែ​បើ​ចាប់អារម្មណ៍​មើល​ពី​ដំ ណោះ​ស្រាយ​របស់​អ្នក​ទាំងនោះ​ គឺមាន​ភាពផ្ទុយ​ស្រឡះ​គ្នា​ផងដែរ​។​ ចំពោះ​តារា​​ទាំង​៥​ដួង​នោះ​គឺ​,

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.​តារាពហុជំនាញ អ្នកនាង​ ខាត់ សុឃីម កាលពីអំឡុង​ខែកញ្ញា ​ឆ្នាំ២០២០១​ បានដាច់ចិត្តទម្លាយ ថា នាង​បាន​ផុងខ្លួន​អស់ប្រាក់​ជិត​៩០​ម៉ឺន​ដុល្លារ​ ជា​មួយក្រុមហ៊ុន « អ៊ី ណា រីតា »​។​ តារាពហុជំនាញ រូបនេះ អះអាងថា​ នេះ​ជា​បទពិសោធន៍​មួយ​ក្នុង​ជីវិត ​គឺមនុស្ស​យើង​មិនត្រូវ​លោភលន់​ពេក​នោះទេ​ព្រោះដោយសារតែ​នាង​ចង់បាន​លុយ​ការ​គេ​១ម៉ឺនដុល្លារ បានការ​២​ពាន់​ដុល្លារ​ទើបនាងធ្លាក់ចូល ទៅក្នុង​ស្ថាន​ភាព​បំណុល​ជំពាក់​ធនាគារ ​និង​គេ​តាម​ទារលុយ​ឡើង​វិលក្បុង​ព្រោះតែនាង​បាន​ធានា​ឲ្យ​អ្នកផ្សេងទៀត​មករក​ស៊ី​ជាមួយ​នាង​ដែរ​។​

២.​តារា​កំប្លែង​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បានប្រកាស​កាលពី​ថ្ងៃទី​១៧​ ខែតុលា ​ឆ្នាំ​២០២១​ថា ​នាង​បាន​លង់ខ្លួន​ជំពាក់​បំណុល​គេ​នូវ​ទំហំ​ទឹក​ប្រាក់​ចំនួន​៥៧២០០០​ដុល្លារ​ ដែលមាន​ម្ចាស់​បំណុល​ប្រមាណ​៣០​នាក់​។ ​មូល​ហេតុដែល​រុញច្រាន​ឲ្យ​អ្នកនាង​ជំពាក់​បំណុល​គេ​ច្រើន​បែបនេះ​ដោយសារ​មិន​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​(​ថវិកា​)​ក្នុង​ការបើក​ជំនួញ​រកស៊ី​ផ្ទាល់ខ្លួន​។​

៣.​តារា​សម្តែង​អ្នកនាង សូ ដា​នី​តា កាលពី​ថ្មីៗ​នេះ ​បានប្រកាស​ដោយ​ទម្លាយ​យ៉ាង​ភ្ញាក់ផ្អើល​នូវ​រឿង​រ៉ាវ​ផុងខ្លួន​ខាតបង់​ទំហំ​ទឹក​ប្រាប់​ប្រមាណ​ជិត​៦០​ម៉ឺន​ដុល្លារ ​ដោយសារតែ​ការចាញ់បោក​គេ​។​ ខណ​:​កន្លង​មក​នាង​ក៏​ធ្លាប់​ប្រកាស​ករណី​អ្នកនាង​ សឿ សុធា​រ៉ា ជំពាក់​លុយ​ជិត​៤​ម៉ឺន​ដុល្លារ​ មិនទាន់​សង​ផង​នោះ​។​

យោងតាម​ខ្លឹមសារ​របស់​តារា​សម្តែង សូ ដា​នី​តា បាន​រៀបរាប់​ដូច្នេះ​ថា​ ទោះ​បងប្អូន​ខ្ញុំ​អស់​លុយ​ជិត​៦០ ម៉ឺ​ន​ដុល្លារ​ក៏​ពួកយើង​នៅតែ​ធ្វើបុណ្យ​បន្តិច​បន្តូច​សន្សំ​កុសល​ចែករំលែក​បងប្អូន​ខ្វះខាត​និង​ជួប​ការ​លំបាក​បាន​ខ្លះ​ដែរ​ហើយ​ជឿ​រថា ​អំពើរ​ល្អ​មិន​សាបសូន្យ​ទឹក​ចិត្តល្អ​ជួប​អ្នក​ស​ណ្តោះ​ចិត្ត​មេត្តាធម៌​នឹង​ជួប​ព្រះ​។​ពួកយើង​ជួប​បញ្ហា​គេ​បោកប្រាស់​តែ​ពួកយើង​នៅតែ​ដើរទៅ​មុខ​ប្រឹង​ដោះស្រាយ​បញ្ហា​ដោ យ​កិ​ត្ត​យស​ហើយនឹង​ស្រាយ​រាល់​បញ្ហា​គ្រប់​ទាំង​អស់​។​

៤ តារាចម្រៀង​ស្រី​អ្នកនាង សា សា ក៏បាន​ប្រកាសថា ​ខ្លួន​បាន​ចាញ់បោក​បុគ្គល​ម្នាក់​ឈ្មោះ ហេង អស់​ទឹកប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​។​នាង​បញ្ជាក់ដែរថា​មូ ល​ហេតុដែល​ផុងខ្លួន​អស់​លុយ​ជិ​១០​ម៉ឺន​ដុល្លារ​នេះ​ដោយសារ​ខ្លួន​ទុកចិត្ត​ពួកម៉ាក់​អស់​ពេក​តែ​ចុះ​ក្រោ យ​បុគ្គល​រូបនោះ​ក៏​ទៅ​ចោល​នាង​ដោយ​គ្មាន​ការ​ស្រណោះ​អី្វ​បន្ដិច​ទាំង​ដែល​ដឹង​គ្រប់យ៉ាង​ថា​នាង​កំ​ពុ ង​តែ​ពិបាក​ខ្លាំង ។​

៥.​តារា​សម្តែង​លោក ម៉ា ដូ​ណា ក៏បាន​ទម្លាយ​យ៉ា ង​ភ្ញាក់ផ្អើល​នូវ​រឿងរ៉ាវ​ដែល​លោក​បាន​ផុងខ្លួន​ជា​មួ យ​ការលេង​តុងទីន​អស់​លុយ​ជាង​៥០​ម៉ឺន​ដុល្លារ​ខណ​:​លោក​គឺជា​ជនរងគ្រោះ​ដោយសារ​កូន​តុង​ទី ន​បោក​ជាច្រើន​នាក់​។​បញ្ហា​នេះ​ទើប​រុញច្រាន​ជីវិត​លោក​រហូត​លង់ខ្លួន​យក​ប្លង់ដី​ជាង​៣​ហិតា​ទៅ​ដា ក់ប​ញ្ចាំ លក់​ខុន​ដូរ​អស់​១​កន្លែង ឡាន​១​គ្រឿង​និង​របស់របរ​លំអរ​ខ្លួន​ជាច្រើន​ទៀត​ដើម្បី​ដោះបំណុល​គេ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម