ជីវិតកម្សាន្ដ
ម៉ារ៉ា ប៊ុណ្ណា ព្រមានវិធានការផ្លូវច្បាប់លើបុគ្គលម្នាក់ រឿងជំពាក់លុយជាង ១ ម៉ឺនដុល្លារ
តារាចម្រៀងប្រុសមានធំដំបងលោក ម៉ារ៉ា ប៊ុណ្ណា បានចេញមុខព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលម្នាក់បើសិននៅតែមិនព្រមចូលខ្លួនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារមកឲ្យលោ កវិញនោះ។

ជាក់ស្តែងនៅលើគណនីហ្វេសប៊ុករបស់លោក ម៉ារ៉ា ប៊ុណ្ណា នៅរសៀលថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ លោកបានបង្ហោះរូបភាពភ្ជាប់ជាមួយសំណេរ ដោយព្រមានចាត់វិធានការផ្លូវច្បាប់លើបុគ្គលរូបនោះថា ជនឆបោកឈ្មោះ តារា ចេនវរ័ ហៅ យ៉េ (Dara janvier )ឈ្មោះFB Janvier Yeផ្ទះនៅផ្សាអូឡាំពិក។ លោក ម៉ារ៉ា បានបញ្ជាក់ថា បុគ្គលរូបនេះ បានជំពាក់លុយខ្ញុំ ៥៩ ០០០ ០០០(ហាសិបប្រាំបួនលានរៀល) ស្មើ ១៤ ៧៤០ ដុល្លារ ដោយសន្យាថា នឹងសងតែបាត់ឈឹង។ Facebookក៏ block ,Phone ក៏តេមិនចូល។ សូមចូលខ្លួនដោះស្រាយជាបន្ទាប់ បើសិនមិនដោះស្រាយខ្ញុំនឹងដាក់ពាក្យប្តឹងតាមផ្លូវច្បាប់ ( ពីបទឆបោក )។

សូមជម្រាបដែរថាមួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានតារាសិល្បៈមួយចំនួនមកហើយ ដែលបានប្រកាសផុងខ្លួនដោយការចាញ់បោកលុយអស់រាប់ម៉ឺន និងរាប់សែនដុល្លារ ខណៈពេលនេះតារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា ក៏បានប្រកាសលង់ខ្លួនអស់លុយជាង១ម៉ឺនដុល្លារផងនោះ៕


អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ