ជីវិតកម្សាន្ដ
រន្ធត់ណាស់ ! អៀង ចេនឡា ទទួលមរណភាពហើយដោយសារជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ
ភ្នំពេញ ៖ នេះជាដំណឹងដ៏ក្រៀមក្រំនិងសោកសៅបំផុតសម្រាប់ក្រុមគ្រួសារសាច់ញាតិនិងមិត្តភក្តិរួមអាជីពសិល្បៈព្រមទាំងអ្នកគាំទ្រ ខណៈដែលតារាប្រុសលោក អៀង ចេនឡា បានទទួលមរណភាពហើយនៅមុននេះបន្តិច។

លោក សុខ រ៉ាស៊ីដែលត្រូវជាប្អូនប្រុសបង្កើតលោក អៀង ចេនឡា បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា បងប្រុសរបស់លោក គឺតារាចម្រៀងនិងកំប្លែងលោក អៀ ង ចេនឡា បានទទួលមរណភាពហើយនៅវេលាម៉ោង៨និង៣៨នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយសារជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ។

ពិធីករ សុខ រ៉ាស៊ី បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នសពបងប្រុសលោក(អៀន ចេនឡា)បាននឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីនាគេហដ្ឋាន ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមរយៈដំណឹងនៃមរណទុក្ខដ៏ក្រៀមក្រំនេះ គេឃើញមានមិត្តភក្តិរួមអាជីពសិល្បៈព្រមទាំងអ្នកគាំទ្រជាច្រើន បានផ្ញើសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោក អៀង ចេនឡា គ្រប់គ្នា៕
ដោយ ៖ ចាន់រ៉ា

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


