ជីវិតកម្សាន្ដ
ជួយគ្នាគ្រាមានទុក្ខ! លោក ព្រាប សុវត្ថិ ឧបត្ថម្ភ ២លានរៀលជួយ អៀង ចេនឡា ធ្លាក់ខ្លួនឈឺធ្ងន់
កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ដោយមើលឃើញពីក្តីអាណិត និងទុក្ខលំបាកចំពោះតារាប្រុសលោក អៀង ចេនឡា ដែលកំពុងធ្លាក់ខ្លួនឈឺជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ លោកបានឧបត្ថម្ភថវិកា ២លានរៀលដើម្បីជួយសម្រួលដល់ថ្លៃព្យាបាល។

បើតាមការឲ្យដឹងពីលោក ហេង ឡុង បានបញ្ជាក់ថា លោក ព្រាប សុវត្ថិ បានឧបត្ថម្ភនូវថវិកាចំនួន ២លានរៀលជូនដល់តារាសម្តែងលោក អៀង ចេនឡា ដែលមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរតាមរយៈសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ខណ:បច្ចប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ជាការកត់សម្គាល់បន្ទាប់ពីទទួលព័ត៌មាននៃការធ្លាក់ខ្លួនឈឺរបស់ លោក អៀង ចេនឡា គេឃើញមានសិល្បករ-សិល្បការិនីរួមអាជីពជាច្រើនបានសម្តែងក្តីរន្ធត់ខ្លាំង ព្រមទាំងជូនពរឲ្យតារារូបនេះឆាប់ជាសះស្បើយពីជំងឺគ្រប់គ្នា។ មិនតែប៉ុណ្ណោះក៏មានអ្នកសិល្ប:មួយចំនួនទៀតបានឧបត្ថម្ភថវិកាជួយដល់លោក ចេនឡា ផងដែរ។

ដោយឡែកបើតាមការបញ្ជាក់ពីពិធីករលោក សុខ រ៉ាស៊ី ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក អៀង ចេនឡា ប្រាប់កម្ពុជាថ្មីឲ្យដឹងនៅរសៀលថ្ងៃនេះថា រហូតមកទល់ពេលនេះស្ថានភាពជំងឺបងប្រុសលោក (ចេនឡា) កំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់នៅឡើយ។
លោក សុខ រ៉ាស៊ី បាននិយាយទៀតថា អាការ:ជំងឺលោក អៀង ចេនឡា កាន់តែធ្ងន់ធ្ងរទៅៗស្ថិតក្នុងការព្រួយបារម្ភខ្លាំង។គាត់ហូបអ្វីមិនបានទេ ហើយក្រុមគ្រួពេទ្យប្រាប់ថា ស្ថានភាពជំងឺរបស់គាត់កាន់តែវិវឌ្ឍទៅមុខ។ លោកថាបច្ចុប្បន្នលោក អៀង ចេនឡា កំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីពេទ្យកាល់ម៉ែត្រ៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ ស្ថានភាពជំងឺតារាប្រុសលោក អៀន ចេនឡា កាន់តែធ្ងន់ធ្ងរ
ចុចអាន៖ ក្រោយឡើងងារជាឧកញ៉ា តើ ខេមរៈ សិរីមន្ត នៅបន្តអាជីពចម្រៀងឬយ៉ាងណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


