ជីវិតកម្សាន្ដ
កាន់ស្លុតចិត្ត! សុខ រ៉ាស៊ី ទម្លាយរឿងដ៏ក្តុកក្តួលពុំធ្លាប់មានអ្នកដឹងក្រោយបងប្រុសអនិច្ចកម្ម
ភ្នំពេញ ៖ តារាចម្រៀងនិងកំប្លែងប្រុសលោកអៀងចេ នឡាន បានទទួលមរណភាពកាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ។

តាមការកត់សម្គាល់ភ្លាមៗជាមួយគ្នាដំណឹងនៃការស្លាប់របស់តារាកំប្លែងលោក អៀង ចេនឡា ខាង លើនេះគឺមានអ្នកគាំទ្រជាច្រើនពិសេសសិល្បករ- សិល្បការិនីរបស់ខ្មែរមួយចំនួនធំបានសម្តែងការសោកស្តាយជាពន់ពេកខណ:ម្នាក់ៗក៏បានបង្ហាញអារម្មណ៍ស្លុតចិត្តស្ទើរទទួលយកពុំបានឡើយ។

ដោយឡែកបើងាកមកចាប់អារម្មណ៍ពិធីករលោក សុខ រ៉ាស៊ី ដែលត្រូវជាប្អូនប្រុសបង្កើតលោក អៀង ចេនឡា ឯណោះវិញ ក្រៅតែពីការសោកសៅនិងកាន់ទុកដ៏ក្រៀមក្រំនេះលោកក៏បានបង្ហោះសារទម្លាយពីអារម្មណ៍រវាងលោកនិងបងប្រុស(អៀង ចេ នឡា)ដែលពុំធ្លាប់ត្រូវបាននរណាបានដឹងឡើយ។

លោក សុខ រ៉ាស៊ី បានបង្ហោះរៀបរាប់ទាំងអារម្មណ៍សោកសៅដូច្នេះថា ហេតុអីទេវតាធ្វើបាបខ្ញុំម្ល៉េះ?បងប្អូនសល់តែពីរនាក់ឥឡូវបងប្រុសខ្ញុំចាកចេញទៅម្នាក់ទៀតហើយ។ លោក សុខ រ៉ាស៊ី បញ្ជាក់ថាសពលោក អៀន ចេនឡា ពេលនេះកំពុងតែតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានស្ថិតនៅភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

សូមបញ្ជាក់ដែរថា មរណភាពរបស់តារាប្រុសលោក អៀង ចេនឡា គឺជាការបាត់បង់សិល្បករដ៏ឆ្នើមមួយរូបពោរពេញទៅដោយទេពកោសល្យនិងចំណេះជំនាញពិតៗដែលរួមចំណែកបម្រើអារម្មណ៍ទស្សនិកជនអស់រយៈពេលជាច្រើនមកហើយ។ ខាងក្រោមនេះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់សិល្បករ-សិល្បការិនីល្បីៗចំពោះលោក អៀង ចេនឡា៕
ដោយ ៖ ចាន់រ៉ា

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


