ជីវិតកម្សាន្ដ
ភ្ញាក់ផ្អើល តារាសម្តែង Will Smith ទះកំផ្លៀងពិធីករកណ្តាលឆាកពាន Oscars (មានវីដេអូ)
តារាសម្តែង Will Smith បានធ្វើឲ្យព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Oscars ភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលបានទះកំផ្លៀងតារាកំប្លែង Chris Rock ជាពិពីករនៅលើឆាកដោយសារតែនិយាយលេងសើចលើប្រពន្ឌរបស់ខ្លួនកាលពីថ្ងៃអាទិត្យម្សិលមិញ។

តារាកំប្លែង Rock ដែលឡើងទៅប្រកាសពានរង្វាន់ភាពយន្តឯកសារល្អបំផុតមានទម្លាប់និយាយកំប្លែងខ្លីដែលលើកនេះលោកប្រៀបធៀបសក់រួញរបស់តារាស្រី Jada Pinkett Smith ដែលជាប្រពន្ធរបស់តារាសម្តែង Will Smith ទៅនឹងការលេចមុខសម្តែងរបស់តារាស្រី Demi Moore ក្នុងខ្សែភាពយន្តរឿង “G.I. Jane” និងបានស្នើឲ្យនាងបង្ហាញខ្លួនសម្តែងក្នុងវគ្គបន្ត។
រំពេចនោះបានធ្វើឲ្យមានភាពស្ងប់ស្ងាត់ និងច្របូកច្របល់ក្នុងសាលមហោស្រព Dolby Theatre នៅពេលលោក Smith បានដើរទៅកាន់ឆាក និងបានទះកំផ្លៀង Rock មួយដៃមុនពេលដើរចេញមកអង្គុយនៅន្លែងជាប់នឹងប្រពន្ធ Jada របស់ខ្លួនវិញ។
ក្រោយពេលអង្គុយចុះ លោក Smith បានស្រែកថា ៖«ឈប់និយាយឈ្មោះប្រពន្ធរបស់ខ្ញុំពីមាត់របស់ឯងទៅ»។
នាង Jada Pinkett Smith ដែលជាតារាសម្តែងផងដែរ មានជំងឺ alopecia ដែលជាជំងឺអូតូអ៊ុយមីន ដែលអាចបណ្តាលឱ្យជ្រុះសក់ និងទំពែក ហើយបានបង្ហាញជាសាធារណៈនូវរោគវិនិច្ឆ័យរបស់នាងក្នុងឆ្នាំ ២០១៨។
ប៉ុន្មាននាទីក្រោយមក នៅពេលទទួលពានរង្វាន់ Oscar សម្រាប់តំណែងតួប្រុសឆ្នើមក្នុងរឿង “King Richard” លោក Smith បានធ្វើការសុំទោសដល់អង្គភាព Academy of Motion Picture Arts and Sciences៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ guardian
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


