ជីវិតកម្សាន្ដ
តារាប៉ុន្មានដួងនេះ ត្រូវគេលើកសរសើរថា ស្លៀកឈុតស្អាតជាងគេបង្អស់ក្នុងកម្មវិធី Oscar ឆ្នាំ ២០២៤
កាលពីថ្ងៃទី ១១ ខែមីនា កម្មពិធីប្រគល់ពានរង្វាន់ Academy លើកទី ៩៦ បានប្រព្រឹត្តទៅនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ នេះគឺជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាពបំផុតមួយជាមួយនឹងវត្តមាននៃតារាពិភពលោកល្បីៗ។ ក្រៅពីការរង់ចាំឱកាសនៃកិត្តិយសនោះ កម្រាលព្រំក្រហមនៃព្រឹត្តិការណ៍នេះក៏ជាប្រធានបទមួយដែលធ្វើឲ្យអ្នកគាំទ្រពិភាក្សាគ្នា។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតក្នុងកម្មវិធីលំដាប់ពិភពលោក នោះគឺជាឈុតរបស់តារាល្បីៗដែលស្លៀកពាក់ល្អបំផុតក្នុងកម្មវិធី Oscar ឆ្នាំនេះ។ ក្នុងពេលដែល សំលៀកបំពាក់ដំបូងដែលត្រូវមហាជននិយាយច្រើនជាងគេ Zendaya នៅក្នុងឈុត Armani Privé ធ្វើពីក្រណាត់សូត្រពណ៌ផ្កាឈូក ដែលបញ្ចេញភាពស្រស់ស្អាតដ៏ប្រណិត។ លើសពីនេះ នាងក៏បានផ្សំវាជាមួយនឹងគ្រឿងអលង្ការថ្លៃៗពី Bulgari ផងដែរ។

Carey Mulligan ត្រូវបានគេចាត់ទុកថាជាអ្នកស្លៀកពាក់ល្អបំផុតក្នុងកម្មវិធី Oscars ឆ្នាំ ២០២៤ ជាមួយនឹងសម្លៀកបំពាក់ពណ៌ផ្ទុយគ្នា និងកន្ទុយដែលមានពន្លឺចេញពីផ្ទះម៉ូដ Balenciaga។

តារាសម្តែងវ័យ ៩២ ឆ្នាំ Rita Moreno ត្រូវបានគេកោតសរសើរនៅក្នុង Badgley Mischka ។ គាត់បានបញ្ចេញស្ទីលបុរាណដ៏ថ្លៃថ្នូ ជាមួយនឹងរ៉ូបសាច់ក្រណាត់ និងស្រោមដៃប្រវែងអូប៉េរ៉ា។

Colman Domingo ស្លៀកឈុត ៤ ប៊ូតុងពីយីហោពិភពលោក Louis Vuitton ។ រូបភាពរបស់តារាសម្តែងកើតនៅឆ្នាំ ១៩៦៩ ត្រូវបានគេប្រដូចទៅនឹងសុភាពបុរសដែលមានប្រវត្តិជាសែរាជវង្ស។

Eva Longoria ជារឿយៗលេចឡើងក្នុងបញ្ជីតារាស្លៀកពាក់ល្អបំផុតនៃព្រឹត្តិការណ៍ដ៏ល្បីល្បាញ។ មកដល់កម្មវិធី Oscars ឆ្នាំនេះ តារាស្រីវ័យ ៤៨ ឆ្នាំរូបនេះ បានជ្រើសរើសរ៉ូបពណ៌ខ្មៅសំយេះស្មារបស់យីហោ Tamara Ralph រួមជាមួយនឹងគ្រឿងអលង្ការ Bucherer ។

Gabrielle Union បានបញ្ចេញភាពប្រណិតជាមួយនឹងឈុតសំលៀកបំពាក់ដ៏ទំនើបរបស់ Carolina Herrera អមដោយខ្សែកត្បូងពេជ្រពណ៌ខៀវ Tiffany & Co.។

Hailee Steinfeld មើលទៅដូចទេពធីតាក្រិក ជាមួយនឹងរ៉ូបពណ៌បៃតងត្បូងមរកត Elie Saab និងគ្រឿងអលង្ការ Chopard មានតម្លៃថ្លៃ។ ការរំលេចដ៏ពិសេសនៃផ្នែកទាំងមូលគឺជាស្បៃ ton-sur-ton ដែលរុំព័ន្ធដៃរបស់នាង។

Anya Taylor-Joy ស្ថិតនៅក្នុងការរចនាកម្រិតខ្ពស់ ដែលត្រូវបានបំផុសគំនិតដោយស្រទាប់ផ្ការបស់ Christian Dior ។ ឈុតនេះក៏ត្រូវគេសរសើរថាស្អាតសមនឹងរូពរាងតូច្រឡឹងរបស់នាងផងដែរ។

America Ferrera បានស្លៀកឈុតដ៏ឆើតឆាយ នៅក្នុងរ៉ូបពណ៌ផ្កាឈូកកការ៉េយីប្រណិត Versace ។

Emma Stone ត្រូវគេចាប់អារម្មណ៍ខ្លាំងបំផុតនៅត្រង់តំបន់ចង្កេះដែលរ៉ូបរាងពងក្រពើរបស់យីហោ Louis Vuitton ។

អ្នកចុងក្រោយគេបង្អស់គឺជាតារាចម្រៀង Ariana Grande បង្ហាញភាពល្បីល្បាញរបស់នាងជាមួយនឹងរ៉ូប Giambattista Valli ដៃអាវពណ៌ផ្កាឈូក និងគ្រឿងតុបតែងពី Tiffany & Co. ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជើងឯកកីឡាកាស John Cena ស្រាតលើឆាកអូស្ការ ផ្អើលអស់អ្នកចូលរួម

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៦ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក