ជីវិតកម្សាន្ដ
លោក យុត្ថារ៉ា ឆានី នឹកគ្រប់អនុស្សាវរីយ៍គ្រាចូលសិល្ប:ដំបូង តែមិនអាចវិលត្រឡប់
តារាសម្តែងជើងចាស់ ធ្លាប់មានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើន នាអំឡុងចុងទសវត្សរ៍ឆ្នាំ៨០ និងដើមទសវត្សរ៍ឆ្នាំ ៩០ លោក យុត្ថារ៉ា ឆានី កាលពីពេលថ្មីៗ កន្លងទៅគេចាំបានថា លោកដាច់ចិត្តទម្លាយប្រាប់ច្បាស់ៗ អំពីមូលហេតុ ដែលធ្វើឲ្យកាន់តែឃ្លាតឆ្ងាយសិល្ប:។
បើតាមការកត់សម្គាល់ តារាសម្តែងប្រុសជើងចាស់ លោក យុត្ថារ៉ា ឆានី គឺអំឡុងពេលមួយរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកហាក់ដូចជាស្ងប់ស្ងាត់ និងរយាលឆ្ងាយពីសិល្បៈស្ទើរតែទាំងស្រុក ខណ: កន្លងមកមានអ្នកគាំទ្រមួយចំនួន តែងតែសួរនាំចង់ដឹងអំបញ្ហានេះផងដែរ។ ប៉ុន្តែជាចម្លើយ គឺត្រូវបានលោក យុត្ថារ៉ា ឆានី បញ្ជាក់ថា ដោយសារលោកមិនចង់រងនូវគំនាបផ្លូវចិត្តណាមួយទៀតនោះទេ។
ថ្វីត្បិតបច្ចុប្បន្នលោក យុត្ថារ៉ា ឆានី ត្រូវបានដកខ្លួនឆ្ងាយពីសិល្ប:ក៏ពិតមែន តែលោកនៅតែរំលឹកដល់អនុស្សាវរីយ៍ចាស់ៗជាច្រើនគ្រាចូលប្រឡូកវិថីនេះដំបូង។ ជាក់ស្តែងមុននេះ លោក យុត្ថារ៉ា ឆានី បង្ហោះរូបភាពជាច្រើនសន្លឹកអមដោយសំណេរថា «គ្រប់សកម្មភាពគ្រប់អនុស្សាវរីយ៍ តែងតែនៅដិតជាប់ក្នុងអារម្មណ៍ តែមិនអាចវិលត្រឡប់ទៅរកអតីតកាល ដែលដូចនៅក្នុងរូបភាពបានឡើយ»។
សូមបញ្ជាក់ថា លោក យុត្ថារា ឆានី គឺជាតារាសម្ដែងដ៏ល្បីល្បាញមួយរូប នាអំឡុងចុងទសវត្សរ៍ឆ្នាំ ៨០និងដើមទសវត្សរ៍ឆ្នាំ ៩០ រួមជំនាន់ជាមួយលោក ទេព រិន្ទដារ៉ូ និងអ្នកនាង អម្ពរទេវី ជាដើម។ ប៉ុន្តែគិតមកដល់ពេលបច្ចុប្បន្នលោក យុត្ថារ៉ា ឆានី កាន់តែឃ្លាតឆ្ងាយខ្លាំងពីអាជីពសិល្ប: ដោយងាកទៅចាប់មុខជំនួញណែនក្នុងដៃ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


