ជីវិតកម្សាន្ដ
Pinky តារាស្រីទីមួយដែលរៀបការកក្រើកប្រទេស ថៃ តែចុងក្រោយ លែងលះស្វាមីជាមហាសេដ្ឋី (មានវីដេអូ)
កាលពីឆ្នាំ ២០១៤ តារាសម្ដែងស្រី Pinky Savika និងមហាសេដ្ឋីលំដាប់ប្រទេស លោក Petch Itti Chawalittamrong បានប្រកាសសម្រេចចិត្តចូលរោងការ បញ្ចប់ជីវិតនៅលីវ។


ក្នុងពិធីរៀបការកាលពី៨ឆ្នាំនោះ ក៏ត្រូវបានគេដឹងថា ធ្លាប់កក្រើកប្រទេសថៃ និងចំណាយអស់ប្រាក់ជាង ៩ លានដុល្លារឯណោះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមិននឹកស្មានដល់នោះគឺ តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះនិងស្វាមី បែរជាសម្រេចចិត្តលែងលះគ្នា ក្រោយរួមរស់ក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នាអស់រយៈពេលជាង ៣ ឆ្នាំ ។


គួរបញ្ជាក់ដែរថា មូលហេតុដែលអ្នកទាំងពីរលែងលះគ្នា គឺដោយសារតែហេតុផលជាច្រើន ទើបទ្រាំរស់នៅជាមួយគ្នាមិនបាន។ តារាស្រីរូបនេះបានបន្ថែមទៀតថា ពួកគេពិតជាមិនអាចបន្តកាន់ដៃគ្នា ដើម្បីឆ្លងកាត់ឧបសគ្គទៀតទេ។ ខណៈបច្ចុប្បន្ននេះ Pinky ក៏បានវិលចូលមកសម្ដែងភាពយន្តវិញធម្មតាដែរ៕
សូមទស្សនាវីដេអូនៃពិធីរៀបការផ្អើលប្រទេសថៃ
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mai Davika លេងមួយឈុតនេះនៅមាត់សមុទ្រ ផ្អើលអ្នកគាំទ្រ និងមិត្តក្នុងវិស័យសិល្បៈ ចូលមកខមិន
ចុចអាន ៖មុនក្លាយជាតារាមានប្រជាប្រិយ តួឯកប្រុសក្នុងរឿង “Friend Zone” មានប្រវត្តិគួរឲ្យសរសើរ
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


