ជីវិតកម្សាន្ដ
លែងយល់មុខ ! ម៉ាដូណា ទម្លាយមុខបុគ្គល២រូប ម្នាក់ជាឧកញ៉ា និងម្នាក់ទៀតជាអ្នកចម្រៀង
ដោយសារតែអស់ភាពអត់ធ្មត់ ព្រោះអ្នកជំពាក់លុយមិនសងតារាសម្តែង ម៉ាដូណា មុននេះបន្តិចបានបង្ហោះសារទាំងអារម្មណ៍ក្តៅក្រហាយភ្ជាប់ជាមួយរូបភាពរបស់បុគ្គល ២ រូប ខណៈមួយមានងារជាឧកញ៉ា និងម្នាក់ទៀតជាអ្នកចម្រៀងដែលជំពាក់លុយខ្លួនផងដែរ។

បើតាមការបញ្ជាក់ពីតារាសម្តែងលោក ម៉ាដូណា បានឲ្យដឹងថា មូលហេតុដែលលោកដាច់ចិត្តទម្លាយបែបនេះ ក៏ព្រោះបុគ្គលទាំង ២ រូបនោះ មិនមានទំនូលខុសត្រូវក្នុងការសងលុយលោកទេ។ម្យ៉ាងទៀត សូម្បីតែឆាតតាមហ្វេសប៊ុកក៏មិនឆ្លើយតបទៀតផង នេះហើយជាហេតុផល។

នៅលើគណនីហ្វេសប៊ុកលោក ម៉ាដូណា បានរៀបរាប់អបដោយរូបភាពដូច្នេះថា មុនដំបូងសុំទោសឧកញ៉ាបងដែលប្អូនបង្ហោះរូបបងបែបនេះ តែប្អូនទាក់ទងបងជាច្រើនខែហើយតែបងពុំមានការឆ្លើយតបហើយប្អូនក៏មិនចង់Shareពីអ្នកផ្សេង ដែលគេបង្ហោះរូបបង ព្រោះសង្ឃឹមថាបងនឹងឆ្លើយតបប្អូន តែពេលនេះបងបាត់ឈឹង លុយសម្រាប់ប្អូនពេលនេះ គឺពិបាកណាស់សងគេចង់ឆ្កួតសូមឧកញ៉ាបងមានក្តីមេត្តាដល់ប្អូនផង។

ដោយឡែកសម្រាប់តារាចម្រៀងប្រុសម្នាក់ទៀត ក៏ត្រូវបានតារាសម្តែងលោក ម៉ាដូណា ទម្លាយដែរថា តាមពិត អេខេ ជាមនុស្សឆ្លាតនឹងការរកស៊ីណាស់ លក់ដូរផងបោះដុំអីវ៉ាន់ផងហើយក៏ជាអ្នកសិល្បៈចម្រៀងមានទទួលរៀបចំឆាកតន្ត្រីទៀត។ ត្រឹមលុយជិត ២ ម៉ឺនដុល្លារ អេខេ អាចរកបានតែហេតុអ្វីមកជាន់ខ្ញុំ នៅពេលខ្ញុំលំបាកបែបនេះ ត្រឹមការឆ្លើយតប ឬក៏សងលុយខ្លះៗក៏ខ្ញុំសប្បាយចិត្តហើយក៏មិនជំពាក់កម្មគ្នា។

លោក ម៉ា ដូណា បន្ថែមទៀតថា សង្ឃឹមថានឹងយល់ហើយលោកបង្ហោះបែបនេះ ដោយសារ អេខេអត់ឆ្លើយក្នុងFacebookសង្ឃឹមទាក់ទងមកផង តែកុំភ្លេចថា អេខេ បានសរសេរសែកABAឲ្យលោកតែលោកមិនប្តឹងទេ សុំចិត្តយល់ផងណា។ សូមជម្រា ដែរថា លោក ម៉ាដូណា កាលពីកន្លងទៅបានទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវ ដែលលោកបានផុងខ្លួនរឿងតុងទីនអស់លុយជាង ៥០ ម៉ឺនដុល្លារផងដែរ ខណៈលោកថាខ្លួនគឺជាជនរងគ្រោះដោយសារកូនតុងទីនបោកជាច្រើននាក់៕


អត្ថបទ៖ ចាន់រ៉ា
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


