ជីវិតកម្សាន្ដ
យក់ ឋិតរដ្ឋា ឈឺចាប់ខ្លាំង ក្រោយរងអំពើអយុត្តិធម៌
ភ្នំពេញ: តារាចម្រៀងសំនៀងមនោសញ្ចេតនា អ្នក នាង យក់ ឋិតរដ្ឋា ថ្មីៗនេះនាងបានទម្លាយនូវការឈឺចាប់ខ្លាំង និងបានប្រកាសក្តែងៗថា ខ្លួនកំពុងរងនូវភាពអយុត្តិធម៌ពីសំណាក់បុគ្គលម្នាក់។

ថ្វីត្បិតតែតារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានប្រកាសបង្ហាញការឈឺចាប់បែបនេះ ក្តីប៉ុន្តែនាងមិនបានបញ្ជាក់ទេថារឿងរ៉ាវនោះផ្តើមចេញពីបញ្ហាអ្វីឬជា មួយបុគ្គលណាម្នាក់ឡើយពោលគឺនាងគ្រាន់តែនិយាយដោយបើកចំហថានាងនឹងស៊ូតតាំងឱ្យដល់ទីបញ្ចប់ជាមួយបុគ្គលដែលបាននឹងកំពុងកើតមានជម្លោះជាមួយខ្លួន។
ជាក់ស្តែង អ្នកនាង យក់ ឋិតរដ្ឋា បានលើកឡើង កាលពីយប់ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២២ ដោយខ្លឹមសារបែបនេះថា “ខ្ញុំដឹងថាខ្ញុំគ្មានលុយកាក់ច្រើនដូចអ្នកឯងដើម្បីតតាំងជាមួយអ្នកឯង តែខ្ញុំនឹងតស៊ូអោយដល់ទីបញ្ចប់បើទោះជាខ្ញុំត្រូវដើរខ្ចីបុលលុយកាក់គេក៏ដោយ គឺខ្ញុំប្រើភាពស្មោះត្រង់របស់ខ្ញុំតែមួយមុខគត់អ្នកឯងហែលទឹកភ្នែកខ្ញុំមិនរូចទេ បាបកម្មមានពិត”។

អ្នកនាង យក់ ឋិតរដ្ឋា និយាយទៀតថា នាងអត់ដែលបានធ្វើបាបអ្នកណាទេ បាបកម្មមានពិត បំពាននាង ហេតុអី្វបំផ្លាញនាងអ៉ីចឹង ។ តាមរយ:នេះដែរ គេឃើញមានអ្នកគាំទ្របានសួរនាំនាងជុំវិញរឿងរ៉ាវដែលកំពុងកើតឡើងនេះដែរតែអ្នកនាង យក់ ឋិតរដ្ឋា បានត្រឹមឆ្លើយខ្លីវិញថា «អយុតិ្តធម៌ណាស់ ខ្ញុំនិយាយអត់ចេញទេ»។ ដោយឡែកស្វាមីរបស់នាងគឺលោក ឃុំ ប៊ុណ្ណាណែត ក៏បានចែករំលែកសាររបស់ភរិយាដោយបានសរសេរលើកទឹកចិត្តថា ទ្រាំទៅប្រពន្ធសម្លាញ់ មាសសុទ្ធមិនខ្លាចភ្លើង វាជាលើកទី១ក្នុងជីវិតរបស់យើង ៕
អត្ថបទដោយ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


