ជីវិតកម្សាន្ដ
អតីតសមាជិកក្រុម EXO ម្នាក់អាចជាប់ពន្ធនាគារពី ៣ ទៅ ១០ ឆ្នាំ
អតីតសមាជិកក្រុម EXO គឺតារាចម្រៀង Kris Wu ត្រូវបានកាត់ទោសពីបទរំលោភបំពានផ្លូវភេទ ហើយអាចនឹងជាប់ពន្ធនាគារពី ៣ ទៅ ១០ ឆ្នាំ បន្ទាប់ពីការចាប់ខ្លួនប្រហែល ១០ ខែកន្លងមកនេះ ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា ការកាត់ក្តីរបស់ Kris Wu ត្រូវបានធ្វើឡើងនៅឯតុលាការសង្កាត់ Beijing Chaoyang កាលពីថ្ងៃទី ១០ ខែមិថុនា ពីបទរំលោភបំពានផ្លូវភេទ និងការគំរាមកំហែងជាក្រុមដែលអាចនឹងជាប់ពន្ធនាគារពី ៣ ឆ្នាំទៅ ១០ ឆ្នាំ ។
ទន្ទឹមនោះសវនាការរបស់ Kris Wu មិនត្រូវបានបើកចំហជាសាធារណៈនោះទេដើម្បីការពារឯកជនភាពរបស់ជនរងគ្រោះ ហើយតុលាការនឹងចេញសាលក្រមចុងក្រោយតាមច្បាប់នាពេលខាងមុខនេះ ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសចិនឧក្រិដ្ឋកម្មរំលោភបំពានផ្លូវភេទជាធម្មតាត្រូវប្រឈមមុខនឹងការផ្តន្ទា ទោសដាក់ពន្ធនាគារពី ៣ ឆ្នាំទៅ ១០ ឆ្នាំ ខណៈច្បាប់រំលោភបំពានផ្លូវភេទជាក្រុមចំពោះបុគ្គលដែលមានអាយុលើសពី ១៦ ឆ្នាំត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ៕
ប្រែសម្រួលដោយ ៖ នាងតូច
ប្រភព ៖ All Kpop
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


