ជីវិតកម្សាន្ដ
តារាចិនល្បីអាក្រក់ខាងរំលោភច្រើនករណី លោក Kris Wu ប្រឈមនឹងរឿងក្ដីក្ដាំបន្ថែមទៀត
កាលពីថ្ងៃទី ២៧ខែមេសា ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានចុះផ្សាយព័ត៌មានថា អតីតសមាជិកក្រុមចម្រៀងកូរ៉េ EXO លោក Kris Wu កំពុងប្រឈមមុខនឹងការចោទប្រកាន់ដ៏ធ្ងន់ធ្ងរថ្មីមួយ ខណៈខ្លួនកំពុងជាប់ឃុំនៅក្នុងគុកនៅឡើយក្នុងសំណុំរឿងដែលតុលាការសម្រេចផ្តន្ទាទោស១៣ឆ្នាំ។ ប្រឈមរឿងរ៉ាវនេះ ការបន្ថែមការចោទប្រកាន់ទោសថ្មីនេះអាចធ្វើឲ្យជីវិតកំពូលតារាប៉ុបចិនរូបនេះ ជាប់ពន្ធនាគារកាន់តែយូរជាងមុនទៀត។

មេធាវីមកពីទីក្រុង Tianjin ប្រទេសចិន បានបញ្ចាក់ថា តារាសម្ដែងវ័យ៣៤ឆ្នាំ ក៏រងនូវការចោទប្រកាន់ពីបទគេចពន្ធ ពាក់ព័ន្ធនឹងទឹកប្រាក់ដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន ៣០០លានយន់ (ប្រហែល ៤២លានដុល្លារអាមេរិក)។ អ្វីដែលធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលបំផុតនោះគឺថា ម្តាយរបស់លោកក៏មានជាប់ពាក់ព័ន្ធ និងអាចប្រឈមមុខនឹងការជាប់ពន្ធនាគារជាមួយកូនប្រុសផងដែរ។
មេធាវីបានបង្ហើបថា តួប្រុសក្នុងរឿង «journey to the west the demons strike back» ត្រូវបានផ្ទេរទៅមជ្ឈមណ្ឌលឃុំឃាំង Chaoyang ក្នុងទីក្រុងប៉េកាំង ដោយរង់ចាំការកាត់ទោសចំពោះការចោទប្រកាន់ថ្មី។ ប្រសិនបើត្រូវបានកាត់ទោស ទោសបច្ចុប្បន្នរបស់គាត់រយៈពេល ១៣ឆ្នាំ អាចនឹងត្រូវបន្តទៀត។ នេះគឺដោយសារតែនៅក្រោមមាត្រា ៦០ នៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសចិន ការកាត់ទោសសម្រាប់ការផ្តន្ទាទោសជាច្រើនត្រូវបានបូកបញ្ចូលគ្នា មុនពេលដកពេលវេលាដែលបានកន្លងផុតទៅរួចហើយ។
ទន្ទឹមនឹងនេះដែរ យោងតាមសារព័ត៌មានមួយផ្សេងទៀតក៏បញ្ចាក់ដែរថា លោក Kris Wu បានអនុវត្តយ៉ាងល្អពេលស្ថិតក្នុងមន្ទីរឃុំឃាំង ជាពិសេសលោកទទួលការព្យាបាលប្រសើរជាងបន្តិច បើប្រៀបធៀបជាមួយអ្នកទោសធម្មតា។ ប្រភពដដែលអះអាងថា តារាប្រុសមិនចាំបាច់ផ្លាស់ប្តូរវេនសម្អាតទេ ខណៈដែលអាហាររបស់គាត់មាននំចំហុយ ស្ពៃក្តោប និងស៊ុតចៀនជាមួយប៉េងប៉ោះ។ គេបាននិយាយទៀតថា គាត់បានឡើងទម្ងន់ ៩គីឡូក្រាមក្នុងអំឡុងជាប់ឃុំនៅក្នុងពន្ធនាគារ។
ទស្សនិកជនជាច្រើននៅចងចាំមិនភ្លេចនោះទេ អំពីរឿងរ៉ាវផ្ទុះអង្រួនឧស្សាហកម្មកម្សាន្តទាំងមូល ក្នុងកំឡុងខែកក្កដា ឆ្នាំ ២០២១ នៅពេលដែលអតីតមិត្តស្រីនាង Du Meizhu បានចោទប្រកាន់ Kris Wu ពីបទស្រវឹង និងប្រើប្រាស់គ្រឿងញៀន មុនពេលចាប់រំលោភនាង។ នាងក៏បានលាតត្រដាងអំពីលោកថា បានល្បួងក្មេងស្រីមិនគ្រប់អាយុជាច្រើននាក់ ក្រោមការផ្តល់ឱកាសឲ្យពួកគេប្រឡូកក្នុងវិស័យកម្សាន្ត។
ក្រោយមកអាជ្ញាធរបានបញ្ជាក់ពីអំពើឧក្រិដ្ឋកម្មរបស់ Kris Wu ដោយបញ្ជាក់ថា នៅចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ២០២០ គាត់បានចាប់ស្ត្រីស្រវឹង ៣នាក់ នៅឯគេហដ្ឋានរបស់គាត់ ហើយនៅខែកក្កដា ឆ្នាំ២០១៨ គាត់បានរៀបចំ ពិធីជប់លៀងផ្លូវភេទជាក្រុម ដែលមានការចូលរួមពីមិត្តភក្តិ និងស្ត្រីពីរនាក់ផ្សេងទៀត។
យ៉ាងណាមិញ នៅក្នុងការកាត់ក្តីចុងក្រោយ Kris Wu ត្រូវបានកាត់ទោសឲ្យជាប់គុក ១៣ឆ្នាំពីបទរំលោភសេពសន្ថវៈ និងប្រព្រឹត្តិខុសក្នុងផ្លូវភេទជាក្រុម។ បន្ទាប់ពីជាប់ទោស គាត់នឹងត្រូវនិរទេសចេញពីប្រទេសចិនជាអចិន្ត្រៃយ៍។ ទោះបីគាត់ប្តឹងឧទ្ធរណ៍ក៏ដោយ តុលាការបានច្រានចោលយ៉ាងម៉ឺងម៉ាត់ ដោយបញ្ជាក់ថា ឧក្រិដ្ឋកម្មរបស់អតីតតារារូបនេះធ្ងន់ធ្ងរពេក។ លើសពីនេះ សមាជិកក្រុមចម្រៀងកូរ៉េ EXO ត្រូវបានពិន័យជាប្រាក់ចំនួន ៨៣.៧ លានវ៉ុន (ជាង ១១ លានដុល្លារអាមេរិក) សម្រាប់ការគេចពន្ធ និងលាក់ប្រាក់ចំណូលផ្ទាល់ខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាហុងកុង Benjamin ថា ផ្ទៃក្នុង TVB រង្គោះរង្គើ ជាបញ្ហាធំដែលតារាចាកចេញជាបន្តបន្ទាប់
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


