Connect with us

ជីវិតកម្សាន្ដ

ផលិតករ ហ៊ុយ យ៉ា​ឡេង ប្រកាស​ផ្ទេរ​ចំណេះដឹង​ផ្នែក​វិស័យ​ភាពយន្ត​ដល់​ក្មេងជំនាន់ក្រោយ

បានផុស

នៅ

ភ្នំពេញ ​៖ ​ផលិតករ​រឿង​ដើម្បី​កូន​គឺ​លោក ហុយ យ៉ា​ឡេង ដែល​គេ​គ្រប់គ្នា​ស្គាល់​ថា​ជា​ផលិតករ​ភាពយន្ត​ដ៏​ល្បីឈ្មោះ​មួយរូប​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាស​បើក​វគ្គ​សិក្សា​ភាពយន្ត​ដែល​បានធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជាពិសេស​អ្នក​ចង់​មាន​ជំនាញ​ភាពយន្ត​ស​ប្បាយ​ចិត្ត​យ៉ាងខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​តាមរយៈ​វីដេអូ​មួយ​ដែល​លោក ហ៊ុយ​យ៉ា ឡេង បាន​បញ្ចេញ​មុននេះ​បាន​និយាយ​ពី​ការបើក​វគ្គ​សិក្សា​ដល់​អ្នកជំនាន់ក្រោយ​ដែល​ចង់​ចេះ​រៀន​សូ ត្រ​ពី​ការផលិត​ភាពយន្ត​,​ការសម្តែង​,​ផ្នែក​និពន្ធ​រឿង កាត់ត​រូបភាព​និង​វីដេអូ​ថតរូប​វីដេអូ ផ្នែក​ដឹកនាំ​រឿង ជាដើម​។ ក្នុងនោះដែរ​ផលិតករ​រូបនេះ ក៏បានផ្តល់​អាហារ​រូបករណ៍​ចំនួន​៣០​នាក់​ផងដែរ​។​សម្រាប់​វគ្គ សិក្សា​នេះ​លោក​បានដាក់​ឈ្មោះថា​វគ្គ​សិក្សា​ថា​ជ័យ​ភាពយន្ត​សិស្ស​ជំនា​ន់ទី​១​។

ផលិតករ​ភាពយន្ត​លោក​ហ៊ុយ យ៉ា​ឡេង​បាន​ឲ្យ​ដឹង​ទៀតថា ​ការសិក្សា​ជំនា​នទី​១​នេះ​គឺ​រូបលោក​រើស យក​សិក្ខាកាម​ត្រឹមតែ​១៥០​នាក់​ប៉ុណ្ណោះ​ដោយ​បែងចែក​វគ្គ​សម្តែង​ចំនួន​៥០​នាក់​,​សិស្ស​ផ្នែក​និពន្ធ​រឿង​២០​នាក់​,​សិស្ស​កាត់ត​រូបភាព​និង​វី​ឌី​អូ​២០​នាក់​,​សិស្ស​ថតរូប​និង​វី​ឌី​អូ​២០​នាក់​,​សិស្ស​ផ្នែក​ដឹកនាំ​រឿង​២០​នាក់​និង​ផ្តល់​អាហារ​រូបករណ៍​ចំនួន​៣០​នាក់​ផងដែរ។

សូម​បញ្ជាក់​ដែរ​ថា​ លោក ហ៊ុយ យ៉ា​ឡេង គឺជា​ផលិតករ​ភាពយន្ត​មួយរូប​ដែល​លេចធ្លោ​តាមរយៈ​ភាពយន្ត​ជាច្រើន​ខណៈថ្មីៗ​នេះ​រឿង​ដែល​ធ្វើ​ឲ្យ​រូបលោក​ត្រូវ​បានទទួល​ស្គាល់​កាន់តែខ្លាំង​គឺ​រឿង​” ដើម្បី​កូន​”​និង​រឿង “​គ្រោះ​ជីវិត​កូ​វីដ​-១៩”​ជាដើម​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម