ជីវិតកម្សាន្ដ
តារាចិន ៥រូប ជាប់ពាក់ព័ន្ធរឿងអាស្រូវបន្លំឯកសារ ធ្វើឱ្យកេរ្តិ៍ឈ្មោះសឹងរលត់ពីសិល្បៈ
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន ការអប់រំគឺជាលក្ខណៈវិនិច្ឆ័យដ៏សំខាន់មួយរបស់សិល្បករ និងជាកត្តាដែលបញ្ជាក់ពីសមត្ថភាព ក៏ដូចជាឥទ្ធិពលលើការអភិវឌ្ឍន៍អាជីពរបស់តារាកំពូលម្នាក់ៗ។ ដូច្នេះហើយ ព័ត៌មានបែកធ្លាយការបន្លំលទ្ធផលប្រឡង ឬសញ្ញាបត្រសាកលវិទ្យាល័យ អាចធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់សិល្បករ-ការិនី រងការរិះគន់ និងបាត់ប្រជាប្រិយភាពពីអ្នកគាំទ្រ។
តារាសម្ដែង Jackson Yee


ថ្មីៗនេះ Jackson Yee ជាប់ពាក់ព័ន្ធរឿងអាស្រូវបន្លំលទ្ធផលប្រឡង និងក្លែងប្រវត្តិរូប។ បណ្តាញទំនាក់ទំនងសង្គមចិននិយាយថា តារាប្រុសរូបនេះ កំពុងប្រឈមមុខនឹងភ័ស្តុតាងផ្លូវកាត់ ដើម្បីចូលរៀនវិទ្យាល័យ ដោយពិន្ទុទាបខ្លាំង ហើយកុហកពីឆ្នាំកំណើតពិតប្រាកដរបស់លោក ដែលរឿងនេះធ្វើឲ្យអ្នកគាំទ្រខកចិត្តជាខ្លាំង។ ក្រោយលេចធ្លាយរឿងអាស្រូវនេះ Jackson Yee ត្រូវម៉ាកយីហោនានាលុបចោលកុងត្រា និងធ្វើឱ្យចំនួនអ្នកគាំទ្រធ្លាក់ចុះយ៉ាងខ្លាំង។ ទោះបីលោកបានចេញមុខសុំទោសយ៉ាងណា ក៏រឿងអាស្រូវរបស់តារាប្រុសរូបនេះធ្វើទស្សនិកជនចិនឈប់គាំទ្រភាពយន្តរបស់លោក។
តារាសម្ដែង Chen Hao

អ្នកស្រី Chen Hao ក៏ជាអ្នកសិល្បៈមួយរូបដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវបោកប្រាស់ការសិក្សាកាលពីឆ្នាំ ២០២១ កន្លងទៅផងដែរ។ តារាស្រីរូបនេះត្រូវបានតែងតាំងជាសាស្ត្រាចារ្យនៅ Central Academy of Drama ក្នុងប្រទេសចិន ប៉ុន្តែមតិសាធារណៈជនមានការសង្ស័យអំពីសមត្ថភាព និងលក្ខណៈសម្បត្តិរបស់អ្នកស្រី។ ប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថា ក្នុងអំឡុងពេលដែលនាងធ្វើការ និងបង្រៀននៅបណ្ឌិតសភា នាងមិនមានឯកសារស្រាវជ្រាវណាមួយដែលលេចធ្លោនោះទេ។

ការស្ទាបស្ទង់មតិជាច្រើនក៏បង្ហាញដែរថា និក្ខេបបទរបស់តារាស្រីរូបនេះ មានអត្រានៃការចម្លងលើសពីកម្រិតកំណត់ ហើយរូបភាពល្អរបស់ Chen Haoចាប់ផ្ដើមអាក្រក់នៅក្នុងក្រសែភ្នែកទស្សនិកជន។
តារាសម្ដែង Zhai Tianlin

ក្នុងនាមជាសិល្បករកំពូលមួយរូបរបស់ប្រទេសចិន លោក Zhai Tianlin បានធ្វើឲ្យទស្សនិកជនខកចិត្ត ពេលលោកត្រូវបានគេដកសញ្ញាបត្រពីបទឆបោកក្នុងការប្រឡង។ ព័ត៌មានមួយចំនួននិយាយថា តារាសម្តែងរូបនេះបានសូកប៉ាន់គ្រូបង្ហាត់ និងចម្លងនិក្ខេបបទ។
ថ្វីត្បិតតែលោកទទួលស្គាល់កំហុសរបស់ខ្លួន ប៉ុន្តែមិនត្រូវបានទស្សនិកជនទទួលស្គាល់ ចំណែកកេរ្តិ៍ឈ្មោះរបស់ Zhai Tianlin ត្រូវបានបំផ្លាញទាំងស្រុងក្នុងក្រសែភ្នែកទស្សនិកជន។
តារាសម្ដែង Dong Zhuo

នៅអាយុ ២៦ឆ្នាំ Dong Zhuo បានបាត់បង់អាជីព បន្ទាប់ពីអួតអំពីការបន្លំការប្រឡងនៅមហាវិទ្យាល័យ នៅលើបណ្តាញសង្គម។ ដោយមានជំនួយពីឪពុកចុង ដែលជាមន្ត្រីរដ្ឋ កំណត់ត្រាសិក្សារបស់តារាសម្តែងរូបនេះត្រូវបានកែសម្រួល ប៉ុន្តែវាធ្វើឱ្យគ្រប់គ្នាមានការខឹងសម្បារ និងប្រកាសឈប់គាំទ្រ Dong Zhuo។
តារាសម្ដែង Liu Yifei

សេដ្ឋីនីពាន់លាន Liu Yifei ធ្លាប់ជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមអំពីការបន្លំការប្រឡងកាលពី ២០ឆ្នាំមុន។ នេះក៏ជាហេតុការណ៍ដែលធ្វើឱ្យបណ្ដាញសង្គមចិនកក្រើកនៅពេលនោះ។ គេដឹងថា តារាស្រីរូបនេះ លេងផ្លូវកាត់ ដោយក្លែងបន្លំឯកសារសិក្សារបស់នាង ដើម្បីចូលរៀននៅ Beijing Film Academy នៅពេលនាងទើបមានអាយុត្រឹមតែ ១៥ឆ្នាំប៉ុណ្ណោះ។

សហគមន៍អនឡាញខឹងសម្បារជាខ្លាំង ដោយុបានសុំឱ្យសាលាបកស្រាយព័ត៌មាននេះ ទើបតែដល់ខែកក្កដាឆ្នាំនេះ ចម្លើយផ្លូវការត្រូវបានទម្លាយ។ ក្នុងនោះគណៈកម្មការអប់រំក្រុងប៉េកាំងនិយាយថា Liu Yifei បានឆ្លងកាត់ការវាយតម្លៃសមត្ថភាពវិជ្ជាជីវៈចំនួនបីជុំដូចបេក្ខជនដទៃទៀត។ កំណត់ត្រាចូលរៀនរបស់តារាស្រីរូបនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពេញលេញទាក់ទងនឹងលិខិតឆ្លងដែន សញ្ជាតិ និងវិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដើម្បីក្លាយជាសិស្សនៃបណ្ឌិត្យសភាភាពយន្តប៉េកាំង។
ប៉ុន្តែអ្នកលេងអ៊ីនធឺណិតនៅតែសម្តែងការមិនពេញចិត្តនឹងចម្លើយពីសាលា ដោយបន្ត វាយប្រហារតារាស្រីរូបនេះ។ ចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះនៃគ្រួសារ Liu បានជំពាក់ជំពិនជាមួយនឹងពាក្យចចាមអារ៉ាមមិនល្អអំពីការអប់រំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងផ្ទាល់ខ្លួនទាំង៨ របស់កំពូលតារាក្បាច់គុនកុងហ្វូ កុំកុំ (Donnie Yen)
ចុចអាន៖ ជីវិតកម្សត់នៅពីក្រោយភាពល្បីល្បាញរបស់តារាកូរ៉េ ៨ដួង គ្មានអ្នកធ្លាប់ដឹង

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?