ជីវិតកម្សាន្ដ
មកស្គាល់សណ្ឋាគារប្រណីតនៅជាយក្រុងភ្នំពេញ សម្រាប់អ្នកមិនចង់ទៅដើរលេងឆ្ងាយៗ
សម្រាប់ប្រិយមិត្តយើងដែលមានគម្រោងដំណើរកម្សាន្តនាថ្ងៃឈប់សម្រាកខ្លីៗ ឬថ្ងៃចុងសប្ដាហ៍ ប៉ុន្តែមិនចង់ទៅលេងនៅតាមខេត្តឆ្ងាយៗ លោកអ្នកអាចមកសាកល្បងមើលសណ្ឋាគារ The Balé ដែលនៅជាយក្រុងភ្នំពេញយើងនេះ ស្អាតហើយតម្លៃសមរម្យអាចពិចារណាបាន។

The Balé Phnom Penh ជាសណ្ឋាគារបែបរីសត ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង លើច្រាំងនៃទន្លេមេគង្គចម្ងាយ ១៥ គីឡូម៉ែត្រខាងជើងរាជធានីភ្នំពេញ។ សណ្ឋាគារនេះសក្តិសមបំផុតសម្រាប់លោកអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងមិនចង់ទៅណាឆ្ងាយៗក្នុងថ្ងៃឈប់សម្រាក។

សណ្ឋាគារ Balé មានបន្ទប់គេងត្រឹម ១៨ បន្ទប់ប៉ុណ្ណោះ តែវាធំទូលាយ ងាយស្រួលសម្រាប់ការសម្រាកលំហែជាលក្ខណៈគ្រួសារតូច ឬគូស្នេហ៍។ ក្រៅពីបន្ទប់់សម្រាក សណ្ឋាគារក៏មានសេវាកម្មផ្សេងៗរួមមាន កន្លែងស្ប៉ាដែលមានផាសុខភាព អាងហែលទឹកទឹកមាត់ទន្លេ ដែលអាចទទួលទានអាហារពេលល្ងាចជាមួយនឹងភ្លើងទៀន អង្គុយអានសៀវភៅ និងមើលថ្ងៃលិចយ៉ាងរ៉ូមែនទិក កន្លែងហាត់ប្រាណបំពាក់់ដោយឧករណ៍ដ៏ទំនើបៗសម្រាប់អ្នកចូលចិត្តថែរក្សាសុខភាពនិងស្រឡាញ់រាងស្អាត និងមានភោជនីយដ្ឋានបម្រើអាហារបែបអាស៊ីដ៏ឈ្ងុយយឆ្ងាញ់។ បន្ថែមពីលើនេះទៀត សណ្ឋាគារក៏មានទទួលរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ ជប់លៀង បន្ទប់ប្រជុំ និងកម្មវិធីផ្សេងជាច្រើនទៀត៕
សូមទស្សនារូបភាពខាងក្រោម៖











អត្ថបទ៖ សន្យា
ចុចអាន៖ ចំណាយតិចតែសប្បាយអស់ដៃ សម្រាប់អ្នកគ្រោងទៅមណ្ឌលគិរីបែបផ្សងព្រេង
ចុចអាន៖ កន្លែងកម្សាន្តទាំងនេះ កំពុងទាក់ទាញទេសចរខ្លាំង នៅរតនគិរី
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


