ព័ត៌មានជាតិ
កន្លែងកម្សាន្តទាំងនេះ កំពុងទាក់ទាញទេសចរខ្លាំង នៅរតនគិរី
ទីកន្លែងកម្សាន្តចំនួន១៤ ក្នុងខេត្តរតនគិរី បាននិងកំពុងទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ទៅលេងលំហែតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ យ៉ាងកុះករ។
តំបន់ទេសចរណ៍ធម្មជាតិ នៃខេត្តរតនគិរី ស្ថិតនៅភាគឦសានឆ្ងាយដាច់ស្រយាលពីរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណជាង៥០០គីឡូម៉ែត្រ កំពុងទាក់ទាញទេសចរទៅកម្សាន្តពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមផេកក្រសួងទេសចរណ៍ បានឲ្យដឹងថា តំបន់ធម្មជាតិទាំងនោះមានដូចជា បឹងយក្សឡោម ទឹកជ្រោះកាចាញ ភ្នំឥស្សីបតមៈ (ស្ថិតក្នុងក្រុងបាលុង) ទឹកជ្រោះចាអ៊ុង វាលថ្មរំប្លង់ (ស្ថិតក្នុងស្រុកអូរជុំ) ទឹកជ្រោះកាទៀង ទឹកជ្រោះអូរស៊ិនលែរ៍ ទឹកជួរតាតតៃ បឹងលំកុដ យក្សឱម យក្សការ៉ា ជម្រកសត្វព្រៃ(ស្ថិតក្នុងស្រុកលំផាត់) ឧទ្យានជាតិវីរជ័យ (ស្ថិតក្នុងស្រុកតាវែង និងវើនសៃ) ទឹកជួរទឹង(ស្ថិតក្នុងស្រុកតាវែង) និងកោះសំពៅ(ស្ថិតក្នុងស្រុកកូនមុំ)។
បើទោះជាខេត្តរតនគិរី នៅឆ្ងាយយ៉ាងក្តី ក៏ខេត្តមានសណ្ឋាគារគ្រប់គ្រាន់ សម្រាប់បម្រើភ្ញៀវទេសចរ ក្នុងការមកស្នាក់នៅនាពេលបុណ្យជាតិធំៗ ផងដែរ៕







ទឹកជួរតាតតៃ




ប្រភព៖ ក្រសួងទេសចរណ៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


