ជីវិតកម្សាន្ដ
ស្រលាញ់គ្នាសុខៗ ស្រាប់តែសង្សារនាយ ចឺម ប្រកាសចប់គ្នា
ទស្សនិកជនដឹងគ្រប់គ្នាហើយថា កន្លងមកតារាចម្រៀងវ័យក្មេងនាយ ចឺម បានទម្លាយការពិតនូវទំនាក់ទំនងស្នេហាជាមួយនារីរូបស្រស់ម្នាក់ ដែលគេដឹងថា ជាមេម៉ាយកូនមួយ។ អ្នកមេម៉ាយកូនមួ យ ដែលកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនាយ ចឺម ត្រូវបានគេស្គាល់ឈ្មោះ សេង សុខឃីម។

ទន្ទឹមគ្នាដែលចំណងស្នេហារបស់ពួកគេកាន់តែមានភាពផ្អែមល្ហែម និងមានគាំទ្រពីមហាជនភាគច្រើ ននោះ ក៏ស្រាប់តែសង្សារនាយ ចឺម គឺអ្នកនាង សេង សុខឃីម មុននេះបន្តិចបានបញ្ចេញអារម្មណ៍មិនសប្បាយចិត្តហើយថែមទាំងនិយាយថា ចប់គ្នា និងថែមទាំងដេញឱ្យគូស្នេហ៍ទៅរកអ្នកថ្មីទៀត។

ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុករបស់សង្សារនាយ ចឺម គឺអ្នកនាង សេង សុខឃីម បានរៀបរាប់ថា«អ្នកសូប្រាយតែរឿងខូចចិត្ត អ្នកកុហកឡើងធ្លាប់ជាទម្លាប់ ខ្ញុំតែងចាប់បាន។ ចប់គ្នាតាមសម្រួលជាជម្រើសល្អបំផុតទៅរកមនុស្សស្រីណា ដែលស្អាតស្តាប់អ្នកជាងខ្ញុំទៅ តែអ្នកមិនអាចរកបានមនុស្សស្រីដែលស្រឡាញ់អ្នកជាងខ្ញុំ គិតពីអ្នកមិនដែលចង់បានអ្វីពីអ្នកគ្មានទេ។

ដោយឡែកកាលពីអំឡុងថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ អ្នកនាង សេង សុខឃីម ក៏បានបង្ហោះសារដែរថា កុំខឹងខ្ញុំ បើខ្ញុំចាកចេញតែគួរបន្ទោសខ្លួនឯង ដែលបណ្ដោយឲ្យបាត់បង់មនុស្សស្រី ដែលស្រលាញ់ស្មោះត្រង់ និងអ្នកបំផុត។ ថ្វីត្បិតយ៉ាងណាអ្នក នាង សេង សុឃីម មិនបានបញ្ជាក់ទេថា នាងកំពុងមានបញ្ហាអន់ចិត្តជាមួយអ្នកណាឡើយ ខណៈមានការសង្ស័យនឹងសំនួរថា អ្នកនាង សេង សុឃីម តើអាចទេដែលមានបញ្ហាអន់ចិត្តជាមួយគូស្នេហ៍បណ្តូលចិត្តនាយ ចឺម នោះ?។

សូមជម្រាបដែរថាតារាចម្រៀង ចឺម កន្លងមកធ្លាប់បានបញ្ជាក់កម្ពុជាថ្មីឲ្យដឹងថា សម្រាប់គូស្នេហ៍ក្រោយនេះ គឺស្គាល់គ្នាត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះក៏ចាប់ផ្តើមកើតជាទំនាក់ទំនងស្នេហាតែម្តង។នាយថា បច្ចុប្បន្នពួកគេកំពុងស្វែងយល់ចិត្តគ្នាបណ្តើរៗទម្រាំឆ្លងដល់អនាគត៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


