ជីវិតកម្សាន្ដ
ផ្ទុះការចាប់អារម្មណ៍ខ្លាំង MV បទវៀតណាម បង្ហាញពីវប្បធម៌ សាសនា និងឧបករណ៍តន្ត្រីខ្មែរ
បទចម្រៀងវៀតណាមមួយបទ មានចំណងជើងថា “Thương Lắm Oun Ơi” បកជាភាសាខ្មែរថា “ស្រឡាញ់ណាស់អូនអើយ” កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រកម្ពុជា។ ខណៈបានបង្ហាញពីវប្បធម៌ សាសនា និងឧបករណ៍តន្ត្រីខ្មែរ។

បទ “Thương Lắm Oun Ơi “” គឺជាតន្ត្រីថ្មីរបស់តារាចម្រៀងវ័យក្មេង Hoon និង G5R ដែលបានបំផុសគំនិតពីវប្បធម៌ខ្មែរ។ ដូច្នេះហើយ សាច់ភ្លេងរបស់បទចម្រៀងនឹងធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍ថាធ្លាប់ស្គាល់ និងប្លែកខ្លាំង ដោយការរួមផ្សំជាមួយនឹងគំនិតទំនើបរបស់អ្នកតែងបទនេះដែរ។

ត្បិតថាបទនេះជាបទរបស់វៀតណាម ប៉ុន្តែនៅក្នុង MV មានរូបភាពជាច្រើនបង្ហាញពីស្ត្រីខ្មែរក្នុងសំលៀកបំពាក់អប្សរា និងឈុតដ៏អស្ចារ្យនៃវត្តមាសដ៏ភ្លឺចែងចាំង និងស្រស់ស្អាតខ្លាំង។ តាមរយៈនោះ ទស្សនិកជនពិតជាស្មានដឹងថា ប្រាកដជាបងប្អូនខ្មែរកម្ពុជាក្រោម និងបានឃើញពីបុគ្គលិកលក្ខណៈតន្ត្រីដ៏ពិសេសរបស់តារាចម្រៀងវ័យក្មេងរូបនេះ រួមទាំងការខិតខំផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ឲ្យពិភពលោកបានដឹងផងដែរ។

គួរបញ្ជាក់ថា MV ផ្លូវការរបស់បទចម្រៀង “Thương Lắm Oun Ơi” ឬ “ស្រឡាញ់ណាស់អូនអើយ” ត្រូវបានចេញផ្សាយនៅលើ Youtube កាលពីជាង១ខែមុន ពោលគឺនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២២។ យ៉ាងណាមិញ ភ្លាមៗនៅពេលដែល MV ផ្លូវការបានចេញផ្សាយ សន្ទុះនៃការគាំទ្រកាន់តែច្រើន និងពោលសរសើរថា សំឡេងរបស់តារាចម្រៀងរូបនេះប្លែក និងសក្ដិសមជាមួយរូបភាពមានការច្នៃប្រឌិតមិនធម្មតា។

ទន្ទឹមនោះដែរ អ្នកគាំទ្រកម្ពុជាជាច្រើនហាក់យល់ស្រប និងអរគុណដល់តារាចម្រៀងរូបនេះជាខ្លាំង ដែលបានខិតខំបង្ហាញនិងលើកស្ទួយវប្បធម៌ សាសនា និងឧបករណ៍តន្ត្រីខ្មែរក្នុងបទនេះ។ ងាកទៅអ្នកគាំទ្រវៀតណាមឯណោះវិញ ក៏បានបញ្ចេញមតិដូចគ្នាដែរថា គ្រប់បទបរទេសឬបទផ្សេងៗ ពុំសូវជាឃើញមានឧបករណ៍តន្ត្រីខ្មែរឡើយ តែបទនេះហាក់ប្លែកអារម្មណ៍ជាខ្លាំង សម្រាប់ពួកគេ៕
សូមទស្សនាបទចម្រៀងខាងក្រោម៖
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការចាប់អារម្មណ៍ខ្លាំង MV បទវៀតណាម បង្ហាញពីវប្បធម៌ សាសនា និងឧបករណ៍តន្ត្រីខ្មែរ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


