ជីវិតកម្សាន្ដ
សាយ ប្រកាសកម្មវិធីរត់សប្បុរសធម៌ ដើម្បីកុមារកម្ពុជាជាថ្មីម្ដងទៀត
តារាចម្រៀងប្រុស Original Song លោក អួន បឋម ហៅសាយ បច្ចុប្បន្នត្រូវបានគេមើលឃើញថា លោកកាន់តែមានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំង តាមរយៈការងារសប្បុរសធម៌ជួយសង្គមនិងវិស័យសិល្បៈ។

ទន្ទឹមគ្នានៃសន្ទុះការគាំទ្រកាន់តែហក់ឡើងនេះដែរ លោក សាយ ក៏មិនដែលភ្លេចឡើយចំពោះការងារកៀរគររកថវិកា ដើម្បីជួយដល់កុមារនៅកម្ពុជា។ សកម្មភាពនេះ កំពុងទទួលបានការសរសើរពីមជ្ឈដ្ឋានមហាជនគ្រប់ទីកន្លែង។ កាន់តែចាប់អារម្មណ៍ទៀតនោះ សាយ បានបង្ហើបប្រាប់ឲ្យដឹងពីកម្មវិធីសប្បុរសធម៌ថ្មីទៀតដោយរត់ពីភ្នំពេញទៅសៀមរាបរយៈពេល ៩ ថ្ងៃ។

លោក សាយ បានប្រកាសដូច្នេះថា ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ពួកយើងនឹងធ្វើកម្មវិធីសប្បុរសធម៌ដើម្បីកុមារកម្ពុជាម្ដងទៀតដែលខ្ញុំបាទ សាយ នឹងធ្វើការរត់ពីភ្នំពេញទៅសៀមរាបរយៈចម្ងាយប្រហែល ៣០៣ គីឡូម៉ែត្រ ដែលនឹងប្រើពេលប្រហែល ៩ ថ្ងៃ ដើម្បីធ្វើការរៃអង្គាសជួយដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប។

លោកបញ្ជាក់ថា ដូច្នេះហើយពួកយើងសូមប្រកាសស្វែងរកម្ចាស់ជំនួយ ក៏ដូចជាអ្នកចូលរួមបរិច្ចាគសម្រាប់ព្រឹត្តិការណ៍មួយនេះ ដើម្បីដំណើរការទៅយ៉ាងរលូន និងប្រកបដោយមោទកភាព។យ៉ាងណាមិញ សាយ មិនទាន់ប្រាប់ពីពេលវេលាជាក់លាស់នៃការរត់នេះនៅឡើយទេ ខណៈមហាជនបានបង្ហាញការគាំទ្រចំពោះសកម្មភាពមនុស្សធម៌នេះ៕


អត្ថបទ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


