ជីវិតកម្សាន្ដ
ផ្ទុះចម្ងល់! ប៉ូគីមថេង សុធីតា មិនឃើញឡើងបំពាក់មកុដឲ្យ MGC 2022
អ្នកគាំទ្រក៏ដូចជាទស្សនិកជននិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា កាន់តែមានចម្ងល់ និងមន្ទិលថែមទៀត ខណៈដែលបវរកញ្ញា ប៉ូគីមថេង សុធីតា ដែលជាម្ចាស់មកុដ Miss Grnad Cambodia 2021 មិនឃើញបង្ហាញវត្តមានក្នុងការបំពាក់មកុដដល់សិស្សប្អូន។

រឿងដែលគេចាប់អារម្មណ៍ខ្លាំងនោះ អំឡុងមុនពេលបញ្ចប់ការប្រកួតកម្មវិធីខាងលើម្ចាស់មកុដក្នុងការប្រកួត Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុធីតា ក៏បានប្រកាសថា ខ្លួននឹងស្លៀកសពាក់ស និងហូបអាហារបួសរយៈពេល ១ សប្តាហ៍ក្រោយផ្ទេរមកុដ។ ប៉ុន្តែផ្ទុយទៅវិញដល់ថ្ងៃផ្ទេរតំណែងបែរជាពុំមានវត្តមាននាងទៅវិញ។

ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្រ និងតាមដានការផ្សាយបន្តផ្ទាល់នៃការប្រកួតផ្តាច់ព្រ័ត្រ Miss Grand Cambodia 2022 ដាក់ជាចម្ងល់និងសួរនាំអំពីមូលហេតុដែលមិនឃើញកញ្ញាឯករៀមច្បងឡើងបំពាក់មកុដរដូវកាលថ្មីទាំងសាមីខ្លួននៅទីនោះស្រាប់។ ម្យ៉ាងទៀតគ្រប់ការប្រកួតបវរកញ្ញា គឺរៀមច្បងតែងបង្ហាញខ្លួនផ្តល់កិត្តិយសអោយសិស្សប្អូនដោយមកពាក់ឈៀងឬមកុដប្រកបដោយភាពអបអរ។


នៅលើផេក Beauty Pageant Reviewer បានបញ្ចេញសារខ្លីភ្ជាប់រូបភាពបវរកញ្ញា ប៉ូគឹមថេង សុធីតា ដូច្នេះថា មិនថាស្នេហា ឬការងារ បើគេមិនឲ្យតំលៃ កុំនៅយូរពេកអី។ ក្នុងក៏មានសួរពីអ្នកគាំទ្រដែរថា កំពុងតែឆ្ងល់យ៉ាងមិចបានមិនឲ្យគាត់ឡើងបំពាក់មកុដឲ្យ Miss Grand Cambodia 2022។ ដោយឡែកក៏មានការលើកឡើងថា ខុសមកពីម្ចាស់ប្រេនមួយចំនួនអាងតែខ្លួនសម្បូរលុយចង់បានមុខមាត់បុកលុយឡើងកប់Missឆ្នាំមុនបាត់។

ជុំវិញសំនួរ និងចម្ងល់នេះមិនទាន់មានការបង្ហាញមូលហេតុ ឬប្រភពណាមួយអះអាងថា បណ្តាលមកពីអ្វីទេ? ខណៈកម្មវិធីប្រឡង Miss Grand Cambodia ឆ្នាំនេះជួបរឿងមិនល្អជាបន្តបន្ទាប់ទាំងរិះគន់ និងមិនចេញចិត្តពីមហាជន។ កញ្ញា ប៉ូគីមថេង សុធីតា មហាជនចាត់ទុកថាជារាជនីសម្រស់ដ៏ឆ្លាតវៃ ហើយនាំឲ្យកម្ពុជាចូលដល់ TOP១០ ពេលប្រកួតលក្ខណៈអន្តរជាតិ។ កញ្ញាក៏មានវត្តមានក្នុងវគ្គចុងក្រោយ រាត្ររាត្រីគ្រងមកុដនោះផងដែរ៕

អត្ថបទ៖ ចាន់រ៉ា
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


