ជីវិតកម្សាន្ដ
ទីបំផុត តម្លៃខ្លួនច្រៀងរបស់ តន់ ចន្ទសីម៉ា មានក្រុមហ៊ុនធំមួយហ៊ានកៅឆាយហើយ
បើនិយាយអំពីតម្លៃខ្លួន ក្នុងការច្រៀងប្រិយមិត្តប្រហែលជាបានជ្រាបច្បាស់ហើយ តន់ ចន្ទសីម៉ា ថ្លៃផុតគេ ហើយដោយតម្លៃ ដែលផលិតកម្ម Galaxy Navatra ដាក់មកនេះ មានតែក្រុមហ៊ុនធំ ប៉ុណ្ណោះទើបមានលទ្ធភាពហ៊ានជួលនាងទៅច្រៀង។

បន្ទាប់ពីដឹងតម្លៃខ្លួននាងជាសាធារណៈមក Smart ជាក្រុមហ៊ុនធំទី១ ដែលហ៊ានជួលតារាស្រី នេះទៅច្រៀង ប៉ុន្តែបើធៀបនិងតារាបរទេសវិញ Smart ធ្លាប់ជួលរាប់សែនដុល្លារឯណោះ ។


សម្រាប់ទីផ្សារតារាចម្រៀងក្នុងស្រុក ជាមួយតម្លៃខ្លួនខាងលើនោះ Smart មិនព្រឺរោមនិងតម្លៃទេ សំខាន់ ឈ្មោះល្បីល្បាញនាពេលបច្ចុប្បន្ន គឺស័ក្ដិសមបំផុត ដែលនាងត្រូវទទួលបាន។ តន់ ចន្ទសីម៉ា ត្រូវបានក្រុមហ៊ុន Smart ជួលច្រៀងនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ជាមួយកម្មវិធីចុងឆ្នាំ ដ៏អស្ចារ្យ «2021 Virtual Sky – High New Year Countdown» ដែលនឹងនាំមកនូវការកម្សាន្ត សប្បាយៗ ជាមួយសិល្បករជាង២០រូបផ្សេងទៀត។ តន់ ចន្ទសីម៉ា ត្រូវបានគេដឹងថា ទទួល បានក្នុងតម្លៃថ្លៃជាងគេ។


តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បាន កំពុងតែឈរនៅលំដាប់កំពូល ដោយបទចម្រៀងរបស់នាងមានអ្នកទស្សនារហូត ជិត៥០០ លានដង ដែលចំនួននេះមិនទាន់អាចមានតារាចម្រៀងរូបណាអាចយកឈ្នះនាងបាននៅឡើយ ។ ថ្វីត្បិតតែនាងនៅក្មេងខ្ចី ប៉ុន្តែការច្រៀងតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបាន គ្រប់ ទម្រង់និងច្រើនភាសា មានបទចម្រៀងចេញច្រើន ដែលគេមិនអាចធ្វើបានដូច ហើយល្បីស្ទើរ គ្រប់បទ៕


អត្ថបទពាណិជ្ចកម្ម
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


