ជីវិតកម្សាន្ដ
(មានវីដេអូ) ទ្រី សុផានិត ចេញមុខសុំទោសជាលើកទី២និងស្នើឲ្យ ទ្រី ដាណា ដកពាក្យបណ្តឹងនៅតុលាការ
អ្នកស្រី ទ្រី សុផានិត ដែលត្រូវបានគេស្គាល់គ្រប់គ្នាថា ជាបងស្រីបង្កើតរបស់អ្នកស្រី ទ្រី ដាណា ក្រោយរងពាក្យបណ្តឹងទៅតុលាការពេលនេះ បានចេញមុខLive សុំទោសប្អូនស្រីជាលើកទី២ និងស្នើឲ្យដកពាក្យបណ្តឹង ផងដែរ។

ផ្អែកតាមរយៈការLiveវីដេអូសុំទោសនិងដឹងអំពីកំហុសរបស់ខ្លួននោះ អ្នកស្រី ទ្រី សុផានិត បានរៀបរាប់ថា នេះជាលើកទី២ហើយ ដែលខ្លួនបានសម្រេចធ្វើការឡាយសុំទោសអ្នកស្រី ទ្រី ដាណា ដែលជាប្អូនស្រីជាសាធារណៈបែបនេះ។ អ្នកស្រី សុ ផានិត បានបញ្ជាក់ទៅកាន់ប្អូនស្រីតាមរយៈការឡាយទៀតថា ការសុំទោសនេះ ដោយសារតែអ្នកស្រីបានដឹងពីកំហុសរបស់ខ្លួនកន្លងមក។


អ្នកស្រី ទ្រី សុផានិត បាននិយាយទៀតថា ចំពោះរឿងសំខាន់មួយទៀត ដែលខ្លួនសុំការយោគយល់និងអធ្យាស្រ័យចំពោះប្អូនស្រីនោះ គឺចង់សុំឲ្យប្អូន ស្រីអ្នកស្រី ទ្រី ដាណា ដកពាក្យបណ្តឹងដែលបានប្តឹងទៅតុលាការ។ អ្នកស្រីសង្ឃឹមថាអ្នកស្រី ទ្រី ដាណា និងទទួលការសុំទោសហើយព្រមអធ្យាស្រ័យនូវរាល់កំហុសឆ្គងកន្លងមក។ បន្ថែមពីអ្នកស្រី ទ្រី សុផានិត បានលើកឡើងទៀតថា បើការLive សុំទោសរបស់ខ្លួនទាំងពីរលើកនេះ នៅតែធ្វើឲ្យប្អូនស្រី គឺអ្នកស្រី ទ្រី ដាណា មិនសប្បាយចិត្តទៀតនោះ អ្នកស្រីនឹងធ្វើលិខិតសុំទោសជាសាធារណៈមួយទៀតទៅកាន់ ទ្រី ដាណា ផងដែរ៕


សូមទស្សនាវីដេអូ
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ដួង សុខគា ខកចិត្តខ្លាំង ក្រោយសម្តីដែលខ្លួននិយាយចង់ឲ្យសិល្បៈល្អ បែរជាគ្មានតម្លៃ
-
ព័ត៌មានអន្ដរជាតិ៤០ នាទី agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


