ជីវិតកម្សាន្ដ
តួឯកប្រុសរឿង “Squid Game” ឈ្នះពានរង្វាន់ Emmy ដំបូងគេ ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង
តារាសម្ដែង Lee Jung-jae តួឯកប្រុសរឿង Squid Game បានបង្កើតប្រវត្តិសាស្ត្រកូរ៉េខាងត្បូងបំផុតជាមួយនឹងការឈ្នះពានរង្វាន់ Emmy Awards នៅរោងមហោស្រព Microsoft នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

តួសម្តែង Squid Game រូបនេះ បានក្លាយជាតារាសម្តែងកូរ៉េខាងត្បូងដំបូងគេ និងជាតួសម្តែងដើមកំណើតអាស៊ីដំបូងបំផុតដែលឈ្នះពានរង្វាន់ជាតួឯកឆ្នើមនាំមុខគេ ( Outstanding Lead Actor in a Drama Series) នៅក្នុងរឿងភាគរបស់ Netflix កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

គួររំលឹកថាខ្សែភាពយន្ត Squid Game ជារឿងភាគដ៏ល្បីល្បាញកាលពីចុងឆ្នាំ២០២១ ហើយរឿងនេះធ្លាប់ឈ្នះពានរង្វាន់ AFI Awards ឆ្នាំ២០២១ ជាកម្មវិធីទូរទស្សន៍តែមួយគត់ក្នុងចំណោមភាពយន្តបរទេស ក្រៅពីអាមេរិក ដែលទទួលពានរង្វាន់ ក្នុងឆ្នាំនោះ។

មិនតែប៉ុណ្ណោះ តារាស្រី Lee You Mi តួអង្គ Ji Young ធ្លាប់ឈ្នះពានរង្វាន់ Emmys ពីកម្មវិធី Creative Arts Primetime Emmy Awards លើកទី៧៤ ចំពោះការសម្តែងដ៏លេចធ្លោ ក្នុងរឿងភាគដ៏ល្បី Squid Game ផងដែរ។ ចំណែក តួ តាណាំ វិញធ្លាប់ឈ្នះពានមាសជាតារាឆ្នើម សម្រាប់ឆ្នាំ២០២២ ក្នុងកម្មវិធី “Golden Globes Awards” នៅឯទីក្រុង Los Angeles សហរដ្ឋអាមេរិក ទៀតផង។

ដោយឡែក Lee Jung-jae ក្រោយឈ្នះពានរង្វាន់ភ្លាមៗ លោកបានសម្ដែងនូវក្ដីត្រេកអរជាខ្លាំង ដោយឡើងថ្លែងអំណរគុណដល់សហការីផលិតភាពយន្ត Squid Game ទាំងអស់ ព្រមទាំងអរគុណដល់អ្នកគាំទ្ររបស់ខ្លួននៅទូទាំងពិភពលោក។ ក្រៅពីតារាវ័យ ៤៩ឆ្នាំរូបនេះ ផលិតករភាពយន្តលោក Hwang Dong-hyuk ក៏ឈ្នះពានរង្វាន់សម្រាប់ដឹកនាំឆ្នើមក្នុងរឿងភាគផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រុមហ៊ុន Netflix ប្រកាសចេញរឿង “Squid Game” វគ្គ ២
ចុចអាន៖ កំហុសឆ្គងទាំង ៩ ក្នុងរឿង “Squid Game” គ្មានអ្នកចាប់អារម្មណ៍ទាល់តែសោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


