ជីវិតកម្សាន្ដ
ទោះបីទៅដល់ស្រុកគេ ខាត់ សុឃីម នៅតែគេចមិនផុតពីការមើលងាយ និងរិះគន់
តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បច្ចុប្បន្នត្រូវបានទស្សនិកជនដឹងគ្រប់គ្នាថាអ្នកនាង និងស្វាមីព្រមទាំងក្រុមគ្រួសារកំពុងមានវត្តមានជួបជុំគ្នានៅលើទឹកដីប្រទេសសម្បូរដុល្លារសហរដ្ឋអាមេរិកយ៉ាងរីករាយ។ ក្នុងដំណើរលើកដំបូងរបស់ ខាត់ សុឃីម គឺដើម្បីចម្រៀងសម្តែង និងសួរសុខទុក្ខអ្នកម្តាយ។

អំឡុងពេលកំពុងស្នាក់នៅសហរដ្ឋអាមេរិកនេះដែរ តារាស្រីអ្នកនាង ខាត់ សុឃីម បានធ្វើឲ្យអ្នកគាំទ្រ និងបងប្អូនអាណិកជនខ្មែរមួយចំនួនដែលរស់នៅទីនោះសប្បាយរីករាយ ជាមួយការបង្ហាញវត្តមានឡើងឆាកប្រគុំតន្រ្តីចម្រៀង-សម្តែង។ ប៉ុន្តែអំឡុងពេលកំពុងស្នាក់នៅលើទឹកដីអាមេរិកស្រាប់តែតារាពហុជំនាញរូបនេះសម្តែងការមិនសប្បាយចិត្តចំពោះរឿងមួយដែលត្រូវគេមាក់ងាយ និងរិះគន់។
តារាចម្រៀងអ្នកនាង ខាត់ សុឃីម បាននិយាយទាំងហួសចិត្តថា មានលុយមកដើរលេងស្រុកគេហើយ នៅគេមើលងាយទៀត មិនដែលស្គាល់គេក៏គេអាចយករឿងយើងមកនិយាយយ៉ាងសប្បាយ។ យី….!បងអើយប្អូនកូនអ្នកក្រតែមានសតិគ្រប់គ្រាន់ មិនព្យាយាមជាន់អ្នកណាទេ(បើខ្ញុំតបទៅវាដូចជាជួយ តភាគអោយគាត់)គិតសិនព្រោះគាត់មើលងាយគ្រួសារខ្ញុំខ្លាំងណាស់។

ជាមួយសំណេររបស់អ្នកនាង ខាត់ សុឃីម នេះដែរក៏ស្រាប់តែមានគណនីហ្វេសប៊ុកមួយបានបញ្ចេញទស្សន:ថាគាត់ថាបងមេីលងាយជនជាតិស្បែកខ្មៅ ។ ភ្លាមៗនៃខមមិននេះអ្នកនាង ខាត់ សុឃីម បានឆ្លើយវិញថា បងអោយគាត់បង្ហាញឃ្លីបមក។ ដោយឡែកសម្រាប់ប្អូនស្រីអ្នកនាង ខាត់ សុឃីម ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ Khat Sousdey បានបញ្ចេញមតិថា អ្នកមើលងាយហ្នឹងគាត់អត់មានការងារអីធ្វើទេចែ បានគាត់ចេះតែរកនឹកទៅ ព្រោះគាត់អផ្សុក បើមានការងាររវល់ដូចចែមានពេលណាមកគិតរឿងគេ (ក្ដៅតើ)។

សូមជម្រាបដែរថា ក្នុងដំណើរកម្សាន្តនោះតារាពហុជំនាញ ខាត់ សុឃីម ក៏ត្រូវបានអញ្ចើញដើម្បីបង្ហាញនូវការច្រៀងសម្តែងតាមប្រទេសផ្សេងៗគ្នាគ្រាន់តែទៅដល់អាមេរិកភ្លាម។ បើតាមប្រភពព័ត៌មានឲ្យដឹងថា អ្នកនាង ខាត់ សុឃីម អាចនឹងត្រូវបំពេញការងារសម្តែងរហូតប្រទេស៣ផ្សេងទៀតតាមផែនការគ្រោងទុក។ ចំណែកសហរដ្ឋអាមេរិក ខាត់ សុឃីម គឺបានចេញសម្តែងតាមរដ្ឋនានា និងដើរកម្សាន្តជួបបងប្អូននិងអ្នកម្តាយព្រងទាំងអាណិកជនខ្មែររស់នៅទីនោះ៕
អត្ថបទ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


