ជីវិតកម្សាន្ដ
ស្រ្គីបភាពយន្ត “Squid Game” វគ្គ២ កំពុងជាប់គាំង ព្រោះផលិតករស្មុគស្មាញលើរឿងមួយ
ផលិតករភាពយន្តភាគរឿង “Squid Game” លោក Hwang Dong-hyuk បង្ហាញភាពស្មុគស្មាញខ្លាំង លើការរៀបចំធ្វើឱ្យតួអង្គដែលស្លាប់រស់ឡើងវិញ សម្រាប់សាច់រឿងវគ្គ២ ដែលលោកបាននិងកំពុងសរសេរស្គ្រីប។ លោកនិយាយដូច្នេះ បន្ទាប់ពីឈ្នះពានរង្វាន់ពីកម្មវិធី Emmys ដំបូងបំផុតរបស់កូរ៉េខាងត្បូង កាលពីសប្តាហ៍មុន។

ភាពយន្ត “Squid Game” បានក្លាយជាស៊េរីដ៏ល្បីល្បាញបំផុត ដែលមានអ្នកទស្សនាច្រើនជាងគេ នៅលើ Netflix Inc មិនធ្លាប់មានពីមុន បន្ទាប់ពីការចេញផ្សាយរបស់ខ្លួន កាលពីខែកញ្ញាឆ្នាំមុន។ រឿងនេះទទួលបានប្រជាប្រិយភាពខ្លាំង រហូតដល់មានការបង្កើតនូវ memes អនឡាញរាប់មិនអស់ ព្រមទាំងសម្លៀកបំពាក់ Halloween និងការលក់ឈុតសម្លៀកបំពាក់ពណ៌បៃតងយ៉ាងសុះសាយពាសពេញពិភពលោក។

កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅថ្មីៗនេះលោក Hwang Dong-hyuk បានផ្ដល់បទសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍នៅក្នុងស្រុកមួយថា លោកបានបង្កើតហ្គេមរួចរាល់ហើយ សម្រាប់រដូវកាលទី២ ហើយក៏កំពុងសរសេរស្គ្រីបផងដែរ ប៉ុន្តែលោកក៏ស្ថិតក្នុងភាពលំបាក ស្មុគស្មាញ និងគាំងគំនិត ចំពោះតួអង្គដែលបានស្លាប់ដូចជា Ji-young និង Sae-byeok ជាដើម។ បន្ថែមពីលើនេះ លោកនិយាយបែបលេងសើចដោយធ្វើការសុំទោសចំពោះការសម្លាប់តួអង្គល្បីៗ ព្រោះលោកមិនធ្លាប់គិតនឹងផលិតវគ្គ២នោះទេ។

ទោះយ៉ាងណា ផលិតកររូបនេះ បានឱ្យដឹងថា រដូវកាលថ្មីនឹងចាប់ផ្ដើមថតនៅឆ្នាំក្រោយ ហើយចេញផ្សាយនៅឆ្នាំ ២០២៤ ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួឯកប្រុសរឿង “Squid Game” ឈ្នះពានរង្វាន់ Emmy ដំបូងគេ ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង
ចុចអាន៖ តាមពិត Lisa យកឆ្កែផ្ទាល់ខ្លួនមកថត MV ព្រោះចេតនាសំខាន់មួយ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


