ជីវិតកម្សាន្ដ
តួឯកស្រីរឿង “លួចស្នេហ៍លោកប្ដី” ថតជាមួយព្រះអង្គម្ចាស់ប្រ៊ុយណេ បង្កការចាប់អារម្មណ៍
Mew Nittha ដែលជាតួឯកស្រីក្នុងរឿង “លួចស្នេហ៍លោកប្ដី ឬ My Husband In Law” បានថតរូបជាមួយព្រះអង្គម្ចាស់ប្រ៊ុយណេ កំពុងតែបង្កការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន។

តាមរយៈរូបភាពដែល Mew Nittha បានបង្ហោះនៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួននាង ធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង។ លើសនេះ ក្នុងរូបភាពដែលនាងបង្ហោះ មិនមែនមានតែ Mew ទេ ដែលថតរូបស្និទ្ធស្នាលជាមួយព្រះអង្គម្ចាស់ Abdul Mateen សូម្បីតែស្វាមីហៃសូរបស់នាង ក៏មានមានឱកាសបានថតរូបជុំគ្នាជាមួយទ្រង់ដែរ។

ទន្ទឹមនោះ Mew ក៏ទទួលបានការកោតសរសើរខ្លាំងៗ ពេលដែលនាងបានឈរជិតព្រះអង្គម្ចាស់នៃប្រទេសប្រ៊ុយណេ ហើយមានមនុស្សជាច្រើនបានចូលមកចុច Like និង share គាំទ្រចំពោះរូបភាពដ៏កម្រនេះ ខណៈព្រះអង្គម្ចាស់ Abdul Mateen គឺជាព្រះអង្គម្ចាស់សំណព្វរបស់ពិភពលោក ដែលមានអ្នកតាមដានជាង ២.៣ លាននាក់នៅលើ Instagram របស់ទ្រង់។

សូមបញ្ជាក់ថាតារាសម្ដែង Mew Nittha និងស្វាមី បានជិះយន្តហោះទៅទស្សនាការប្រកួតនៅ Singapore F1 ហើយបានជួបជាមួយព្រះអង្គម្ចាស់ Abdul Mateen និងថែមទាំងថតរូបជុំគ្នាថែមទៀត។ ប៉ុន្តែបរិយាកាសនៃរូបភាព គឺមិនមែនស្វាមី Mew តែម្នាក់ៗផ្ដោតអារម្មណ៍លើព្រះអង្គម្ចាស់ប្រ៊ុយណេ និងតួឯកស្រីរឿង “លួចស្នេហ៍លោកប្ដីទៅវិញ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនស្រឡាំងកាំងសម្រស់ Bella ក្រោយតុបតែងជាព្រះនាងសែនស្អាត
ចុចអាន៖រៀមច្បង Anne Thongprasom បង្ហាញខ្លួនក្នុងរូបរាងថ្មី ប្លែកភ្នែកមហាជន (មានវីដេអូ)
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


