ជីវិតកម្សាន្ដ
ថ្ងៃទី៥នៃកម្មវិធី “រត់៤សែនជំហាន” សាយ ឆ្លៀតពេលស្កាត់ជួបកុមារកំព្រានៅខេត្តកំពង់ធំ
គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ម្សិលមិញកម្មវិធីសប្បុរសធម៌រត់ជាមួយ សាយ៤សែនជំហាន បានឈានចូលដល់ថ្ងៃទី៥ហើយ ខណ: សាយ និងក្រុមការងារក៏បានធ្វើដំណើរទៅដល់ទឹកដីនៃខេត្តកំពង់ផងដែរ។

ក្នុងដំណើរទៅដល់ទឹកដីខេត្តកំពង់ធំនេះដែរ សាយ ក៏បានឆ្លៀតពេលស្កាត់ទៅជួបសួរសុខទុក្ខ និងចែករំលែកបទពិសោធន៍ចំពោះក្មេងៗកំព្រានៅក្នុងបុរីកុមារ។ សាយ បានប្រាប់ឲ្យដឹងថា ថ្ងៃទី៥នៃកម្មវិធីរត់ជាមួយ សាយ ៤សែនជំហាន ក្រុមការងាររត់ជាមួយ សាយ រួមជាមួយថ្នាក់ដឹកនាំខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរចុះទៅបុរីកុមារកំព្រានាខេត្តកំពង់ធំ ដើម្បីជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ទៅកាន់ប្អូនៗ និងក្មួយដែលជាកុមារកំព្រា និងលើកទឹកចិត្តដល់ពួកគេឲ្យមានក្តីសង្ឃឹម និងដុសខាត់ កសាងសមត្ថភាព ក៏ដូចជាចូលរួមធ្វើសកម្មភាពសង្គមផងដែរ ។

សាយ បានបន្តថា ជាពិសេសក្នុងនោះផងដែរ រដ្ឋបាលខេត្តកំពង់ធំ សមាជិកក្រុមប្រឹក្សាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បាននាំមកនូវសំភារៈ និងអំណោយមួយចំនួនជូនដល់កុមារកំព្រានៅក្នុងបុរីកុមារ ខេត្តកំពង់ធំផងដែរ។ប្រធានបុរីកុមារខេត្តកំពង់ធំ ក៏បានបរិច្ចាកមកកាន់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប តាមរយៈក្រុមការងាររត់ជាមួយសាយ ដើម្បីជួយគាំទ្រដល់បេសកកម្មរបស់មន្ទីរពេទ្យជួយដល់កុមារដែលកំពុងរងគ្រោះដោយសារជំងឺមហារីក។

សូមបញ្ជាក់ថា ដំណើរនៃកម្មវិធី «រត់ជាមួយ សាយ ៤ សែនជំហាន» បានចាប់ផ្តើមពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ គឺកំពុងតែដំណើរការយ៉ាងរលូនហើយដោយក្នុងនោះ សាយ ស្ថាបនិកកម្មវិធីសប្បុរសធម៌ខាងលើ និងក្រុមការងារកំពុងបន្តដំណើរយ៉ាងមោះមុតសំដៅទៅកាន់ខេត្តសៀមរាប។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលថវិកា៤០ម៉ឺនដុល្លារជួយដល់យុទ្ធនាការសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលមានរយៈពេល៩ថ្ងៃ។ ចំណែកគោលដៅរត់ គឺផ្តើមចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប ក្នុងរយៈចម្ងាយ៣០៣គីឡូម៉ែត្រ៕
អត្ថបទ៖ ចាន់រ៉ា




-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


