ជីវិតកម្សាន្ដ
សាពូន មីដាដា រន្ធត់ចិត្តអាណិតអតីតភរិយា ដែលបាត់បង់ម្តាយជាទីស្រលាញ់
តារាចម្រៀងលោក សាពូន មីដាដា បានបង្ហាញអារម្មណ៍ក្តុកក្តួល និងរន្ធត់ចិត្តខ្លាំងក្រោយទទួលដំណឹងមរណភាពអតីតម្តាយក្មេក គឺអ្នកម្តាយអ្នកនាង សឿ សុធារ៉ា ។

ខ្លឹមសារដែលតារាចម្រៀង សាពូន មីដាដា បង្ហោះភ្ជាប់នឹងរូបភាពកាន់ទុក្ខបាននិយាយថា មហាសែនអាណិតអតីតភរិយាខ្ញុំ អំពើល្អ សុច្ចរិត សប្បុរសចំពោះមនុស្សជុំវិញខ្លួន ភាពកត្តញ្ញូចំពោះឪពុកម្តាយនឹងបណ្តាលឲ្យប្អូនជួបតែក្តីសុខសាន្តពេញមួយឆាកជីវិត។

លោក សាពូន មីដាដា បានបន្តថា ព្រះពុទ្ធត្រាស់សម្តែងថា សត្វលោកមានកម្មជាផៅពង្សមានកម្មជាទាយាទលោកិយ៍នេះទៀង និងសេចក្តីស្លាប់ កើតមកហើយក៏តាំងនៅមួយរយ:ហើយក៏រលត់ទៅវិញជាធម្មតា សូមអ្នកម្តាយក្មេក ទៅចាប់បដិសណ្ឋិនាឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា តារាសម្តែងអ្នកនាង សឿ សុធារ៉ា និងក្រុមគ្រួសារកាលពីថ្មីៗនេះ បានជួបទុក្ខដ៏ក្រៀមក្រំ និងសោកសៅជាទីបំផុត ខណ:ដែលអ្នកម្តាយជាទីស្រលាញ់របស់នាងបានទទួលមរណភាពទាំងអាល័យ។ ម្តាយរបស់អ្នកនាង សឿ សុធារ៉ា បានស្លាប់នៅវេលាម៉ោង១១និង៤១នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


