ជីវិតកម្សាន្ដ
ឆ្នាំមុនលេចពាក្យចចាមអារ៉ាមស្នេហាជាមួយ Selena ពេលនេះ Chris ទាក់ទងគ្នាជាផ្លូវការនឹងតារាសម្ដែងព័រទុយហ្គាល់
ប្រភពពីទស្សនាវដ្ដី People បានរាយការណ៍ថា តារាសម្តែង Chris Evans វ័យ ៤១ឆ្នាំ និងតារាសម្តែងជនជាតិព័រទុយហ្គាល់ នាង Alba Baptista វ័យ ២៥ឆ្នាំ បានក្លាយជាគូសង្សារផ្លូវការហើយ ក្រោយពួកគេទាក់ទងគ្នាអស់ពេលជាង ១ឆ្នាំ។

ប្រភពពីអ្នកស្និទ្ធស្នាល បានទម្លាយថា “ពួកគេស្រឡាញ់គ្នាណាស់ ហើយ Chris មិនដែលសប្បាយចិត្តដូចពេលនេះទេ។ ចំណែកគ្រួសារ និងមិត្តភក្តិទាំងអស់របស់គាត់សុទ្ធតែចូលចិត្ត Alba” ។

គួរបញ្ជាក់ថា Alba Baptista ជាតារាសម្ដែងជនជាតិព័រទុយហ្គាល់ ដែលអាចនិយាយបានដល់ទៅ ៥ភាសា។ តារាស្រីរូបនេះធ្លាប់ឈ្នះពានរង្វាន់ Shooting Star នៅមហោស្រពភាពយន្តទីក្រុង Berlin ក្នុងឆ្នាំ២០២១។ លើសពីនេះ នាងធ្លាប់ចូលរួមការងារមនុស្សធម៌នៅមណ្ឌលកុមារកំព្រាមួយ ក្នុងប្រទេសកម្ពុជា កាលឆ្នាំ ២០១៨ ផងដែរ។

ដោយឡែក ចំពោះព័ត៌មានទំនាក់ទំនងស្នេហារបស់ Chris Evans បានលេចឡើងភ្លាមៗ បន្ទាប់ពីតួឯកប្រុសរឿង “Captain America” បានជាប់ឈ្មោះជាបុរសសិចស៊ីបំផុត របស់ទស្សនាវដ្ដី People នាពេលថ្មីៗកន្លងទៅ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ Selena ហៅការបែកបាក់ជាមួយ Justin គឺជារឿងល្អបំផុត និងមិនធ្លាប់មានក្នុងជីវិតនាង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


