ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ឆ្លើយតបច្បាស់ៗទៅកាន់អ្នកគាំទ្រអំពីការហាត់គុនល្បុក្កតោខ្មែរ
តារាសម្ដែងកំពុងទាញបានប្រជាប្រិយភាពទាំងវិស័យភាពយន្ត និងហាត់គុនល្បុក្កតោខ្មែរ កញ្ញា ពេជ្រ ចរណៃ សព្វថ្ងៃ ត្រូវបានគេមើលឃើញថា នាងជាតារាស្រីមួយដួងដែលចូលរួមអភិរក្សយ៉ាងសកម្មលើវិស័យសិល្បៈ និងក្បាច់គុនខ្មែរគ្រប់ទម្រង់។

ស្របពេលដែលសកម្មភាព និងការគាំទ្ររបស់នាងកាន់តែលេចធ្លោលើវិស័យទាំងនេះ ពិសេសការបង្ហាត់គុនល្បុក្កតោ ដើម្បីចូលរួមលើកស្ទួយ និងផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នោះ ក៏ស្រាប់តែមានសំនួរសួរ ពេជ្រ ចរណៃ ជុំវិញការហាត់ដូច្នេះថា ឃើញហាត់រាល់ថ្ងៃ មួយថ្ងៃហាត់ច្រើនម៉ោង តែនៅតែមានកម្លាំងហាត់រាល់ថ្ងៃទៀត មិនហត់ទេឬ?។

ជាការឆ្លើយតបនឹងសំនួរនេះ ត្រូវបានតារាស្រីកញ្ញា ពេជ្រ ចរណៃ បញ្ជាក់ច្បាស់ៗទៅកាន់អ្នកគាំទ្រវិញថា ខ្ញុំក៏ហត់អស់កម្លាំងដែរ តែនៅតែអាចហ្វឹកហាត់បានច្រើនម៉ោង និងរាល់ថ្ងៃ ព្រោះខ្ញុំមានជំនួយពិសេសម្យ៉ាងដែលធ្វើឲ្យខ្ញុំល្អចំពោះរាងកាយដូចជា ៖
១.ឲ្យអារម្មណ៍ស្រស់ស្រាយកាត់បន្ថយស្ត្រេស ,២.ធ្វើឲ្យគេងលក់ស្រួល(សម្រាប់អ្នកពិបាកគេង),៣.ជំនួយដល់ប្រព័ន្ធផ្លូវដង្ហើម និង៤.បង្កើនកម្លាំង និងថាមពលក្នុងរាងកាយសម្រាប់អ្នកលេងកីឡា និងធ្វើការប្រើខួរក្បាលច្រើន។ តាមរយៈចម្លើយបានធ្វើឲ្យអ្នកគាំទ្រកាន់តែសរសើរ និងគាំទ្រស្រីស្អាត ពេជ្រ ចរណៃ ថែមទៀត។

សូមបញ្ជាក់ថា តារាសម្ដែង និងជាគ្រូបង្ហាត់គុនល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្ន ក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្ត(ខ្មែរ) នាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោដែរ។

សកម្មភាពនេះ តារាស្រី ពេជ្រ ចរណៃ កន្លងមក តែងទទួលបានការសរសើរលើកទឹកចិត្ត និងគាំទ្រច្រើនពីមជ្ឈដ្ឋានមហាជនដែលស្នេហាលើវិស័យភាពយន្ត និងក្បាច់គុនបុរាណខ្មែរ(ល្បុក្កតោ) ដោយសារហេតុផលនេះហើយ ទើបថ្មីៗនេះ កញ្ញា ពេជ្រ ចរណៃ បានសម្ដែងមោទនភាព ខណៈក្បាច់គុនល្បុក្កតោខ្មែរ ត្រូវបានផ្សព្វផ្សាយដល់ក្រៅស្រុក៕
អត្ថបទ ៖ ចាន់រ៉ា







-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា