ជីវិតកម្សាន្ដ
ត្រឹមតែ២ឆ្នាំ ខាត់ សុឃីម បាត់បង់មនុស្សជាទីស្រ លាញ់២រូបក្នុងគ្រួសារ
គិតមកត្រឹមបំណាច់ឆ្នាំ២០២២នេះ តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារត្រូវបានបាត់បង់មនុស្សសំខាន់ចំនួនពីររូបចេញពីសមាជិកគ្រួសារដោយក្តីអាល័យ និងក្តុកក្តួលជាពន់ពេក។ ខណ:ពេលនេះនាងនិងគ្រួសារកំពុងកាន់ទុក្ខតារាកំប្លែងលោក ខាត់ ចំរើន។

ចំពោះដំណឹងមរណភាពរបស់លោក ខាត់ ចំរើន ពេលនេះបានធ្វើឲ្យមហាជន និងអ្នកសិល្ប:រួមអាជីពជាច្រើនសម្តែងការចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏សោកសៅនេះជាមួយអ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារ។ ខណ:មានមិត្តភក្តិសិល្ប:ឯទៀតក៏បានចូលរួមដោយផ្ទាល់ផងដែរ។
យ៉ាងមិញមហាជនបានកត់សម្គាល់ និងសម្តែងក្តីរន្ធត់ចិត្តខ្លាំងព្រោះត្រឹមតែរយ:ពេលប្រមាណជាង២ឆ្នាំប៉ុណ្ណោះតារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារត្រូវបាត់បង់មនុស្សជាទីស្រលាញ់២រូបនៅក្នុងគ្រួសារ។ បុគ្គលសំខាន់ទាំង២នាក់នោះរួមមាន លោកឪពុក និងប្អូនប្រុសជាទីស្រលាញ់របស់នាងដូចខាងក្រោម៖

១.លោក លាវ ខាត់ ត្រូវជាឪពុកបង្កើតរបស់អ្នកនាង ខាត់ សុឃីម ទទួលមរណភាពនៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ក្នុងជន្មាយុ៦៧ឆ្នាំដោយសាជំងឺលើសឈាម។ ភ្លាមៗនៃដំណឹងមរណភាពនេះដែរ គឺមានមហាជននិងអ្នកសិល្បៈរួមអាជីពជាច្រើនបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។

២.តារាកំប្លែង និងចម្រៀងលោក ខាត់ ចំរើន ដែលជាកូនបង្កើតរបស់លោកតា លាវ ខាត់ និងជាប្អូនអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ក្នុងវ័យ៤០ឆ្នាំដោយសារជំងឺក្រិនថ្លើម បេះដូង និងក្រលៀន។ តាមរយ:ដំណឹងមរណភាពតារាកំប្លែងលោក ខាត់ ចំរើន នេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ-សិ ល្បការិនីជាច្រើនបានសម្តែងការសោកស្តាយចំពោះការបាត់បង់ធន់ធានសិល្បករដ៏មានប្រជាប្រិយភាពនិងទេពកោសល្យផ្នែកសិល្ប:ស្ទើរគ្រប់ជំនាញ៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


