ជីវិតកម្សាន្ដ
IU នឹងឡើងច្រៀងក្នុងពិធីមង្គលការរបស់មិត្តស្និទ្ធស្នាល Jiyeon សមាជិក T-ARA
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េនៅកាលពីថ្ងៃទី ៩ ខែធ្នូ បានឲ្យដឹងថា IU នឹងច្រៀងបទអបអរសាទរក្នុងពិធីមង្គលការរបស់ Jiyeon សមាជិកក្រុម T-ARA ជាមួយកីឡាករបេស្បល Hwang Jaekyun នៅថ្ងៃទី ១០ នេះ ។

IU និង Jiyeon បានសាងមិត្តភាពយ៉ាងស្អិតរមួតបន្ទាប់ពីបានបង្ហាញខ្លួនជាមួយគ្នាក្នុងកម្មវិធី SBS ‘Heroes’ ដែលបានចាក់ផ្សាយនៅចន្លោះឆ្នាំ ២០១០ និង ២០១១ ។ ចាប់តាំងពីពេលនោះមក IU និង Jiyeon បានបន្តអួតអំពីមិត្តភាពមិនរអាក់រអួលរបស់ពួកគេតាមអ៊ីនធឺណិត និងតាមកញ្ចក់ទូរទស្សន៍ មក Jiyeon និងគូដណ្តឹង Hwang Jaekyun ថែមទាំងត្រូវបានគេប្រទះឃើញចូលរួមក្នុងការប្រគុំតន្ត្រីរបស់ IU កាលពីខែកញ្ញាកន្លងទៅនេះ។

ជាមួយគ្នានេះដែរ Jiyeon និង Hwang Jaekyun បានប្រកាសជាផ្លូវការថាពិធីរៀបការរបស់ពួកគេនឹងធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ នៅសណ្ឋាគារមួយក្នុងទីក្រុងសេអ៊ូល៕
ប្រែសម្រួយ៖នាងតូច

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន