ជីវិតកម្សាន្ដ
បវរកញ្ញា លន់ គឹមហេង ដណ្ដើមបានជយលាភីលំដាប់រងទី ២ និងពានរង្វាន់ ៥ ពីលើឆាកអន្តរជាតិ
អ្នកគាំទ្របង្ហាញក្ដីរំភើប និងចូលរួមអបអរចំពោះបវរកញ្ញាតំណាងឲ្យកម្ពុជា កញ្ញា លន់ គឹមហេង ដែលទទួលបានជយលាភីលំដាប់រងទី ២ នៃ Mister & Miss Asian International ឆ្នាំ ២០២២ ព្រមទាំងអាចដណ្ដើមបានពានរង្វាន់ចំនួន ៥ ថែមទៀត។

ប្រាកដណាស់ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតសម្រស់កញ្ញាឯក Mister &Miss Asian International ឆ្នាំ ២០២២ រៀបចំឡើងនៅប្រទេសម៉ាឡេស៊ីកាលពីយប់មិញ បានបញ្ចប់ទៅយ៉ាងរលូន ដោយរកឃើញម្ចាស់ជយលាភីគ្រង់មកុដប្រចាំឆ្នាំ។ ចំណែកបវរកញ្ញាតំណាងឲ្យកម្ពុជា គឺស្រីស្អាត លន់ គឹមហេង ធ្វើឲ្យទស្សនិកជនមានមោទនភាពគ្រប់គ្នាសម្រាប់បវរកញ្ញាកម្ពុជារូបនេះ ដែលសាងបានភាពលេចធ្លោជាថ្មីនៅលើឆាកអន្តរជាតិ អាចឈ្នះមកុដលំដាប់រងទី ២ និងដណ្ដើមបានពានរង្វាន់ចំនួន ៥ ថែមទៀត។

ចំពោះពានរង្វាន់ចំនួន ៥ ដែលបេក្ខភាពបវរកញ្ញាកម្ពុជាកញ្ញា លន់ គឹមហេង ដណ្តើមបានពីការប្រកួតលើឆាកអន្តរជាតិនោះរួមមាន ៖ Miss Sasha F actor Award, Best in Evening Wear Aw ard, Layar Style Concept Stare, First R unner Up Miss Beauty Body, First Runn er Up Best in National Custom។

ជ័យជំនះនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រនៅកម្ពុជា សម្ដែងនូវអារម្មណ៍រំភើប និងបង្ហាញមោទកភាពខ្លាំងលើបវរកញ្ញាដ៏លេចធ្លោរូបនេះ។

សូមជម្រាបដែរថា កាលពីយប់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ កម្មវិធីប្រកួតសម្រស់កញ្ញាឯក Mister & Miss Asian International ឆ្នាំ ២០២២ ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី បានឈានដល់វគ្គផ្ដាច់ព្រ័ត្រយ៉ាងរលូន និងបានរកឃើញម្ចាស់ជយលាភីគ្រង់មកុដប្រចាំឆ្នាំហើយ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


