ជីវិតកម្សាន្ដ
អាយុ ៤១ឆ្នាំហើយ ហ្វាន ពីងពីង អត់ចេះចាស់សោះ អ្នកមិនដឹងស្មានតែក្មេងម្ភៃប្លាយ
ទោះបីឆ្នាំនេះ ឈានដល់អាយុ ៤១ឆ្នាំហើយក្ដី ប៉ុន្តែតារាសម្ដែងចិន ហ្វាន ពីងពីង (Fan Bingbing) នៅតែរក្សាសម្រស់ស្រស់ស្អាត ក្មេងជាងវ័យមិនប្រួលប្រែ មើលយ៉ាងណាក៏មិនឃើញចាស់ដែរ។

ហ្វាន ពីងពីង ជាតារាសម្ដែង និងបង្ហាញម៉ូដនៃឧស្សាហកម្មកម្សាន្តរបស់ប្រទេសចិនជាច្រើនឆ្នាំមកហើយ មិនថារូបរាង មុខមាត់ សមត្ថភាព ឬប្រាក់ចំណូលនោះទេ នាងនៅតែឈរលើលំដាប់កំពូល ជាពិសេសក្នុងក្រសែភ្នែកទស្សនិកជន នាងគឺជារាជិនីមួយរូបដែលកម្រមានតារាស្រីស្រករណាវ៉ាផ្ដាច់នាងបានណាស់។

តួយ៉ាងកាលពីពេលថ្មីៗនេះ «ម្ចាស់ក្សត្រីសម្រស់» ហ្វាន ពីងពីង បានបង្ហោះរូបថត Selfie ដ៏ស្រស់ស្អាតជាច្រើនសន្លឹក នៅលើផេកផ្ទាល់ខ្លួនរបស់នាង បន្ទាប់ពីលាក់ខ្លួនអស់រយៈពេលជាយូរ។ ភ្លាមៗនោះ ការបង្ហោះរបស់នាងទទួលបានការចាប់អារម្មណ៍ និងចុច Like ពីអ្នកប្រើបណ្ដាញសង្គមយ៉ាងច្រើនកុះករ ព្រោះតែនៅក្នុងរូបថតទាំងនោះបានបង្ហាញពីសម្រស់មិនផ្លាស់ប្ដូររបស់នាង ក្នុងវ័យ ៤១ឆ្នាំ តែមើលទៅដូចក្មេងម្ភៃប្លាយ។

ក្នុងរូបថតថ្វីបើ ហ្វាន ពីងពីង លាបតែក្រែមបបូរមាត់បន្តិចពិតមែន ប៉ុន្តែផ្ទៃមុខរបស់នាងពិតជាសរលោងស្អាត គ្មានស្មាមជ្រីវជ្រួញ នៅតែធ្វើឲ្យទស្សនិកជនលង់ស្នេហ៍មិនតិចនាក់នោះទេ ហើយនាងក៏ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ថា ទាំងស្អាត និងគួរឲ្យស្រឡាញ់ផងដែរ។
ទស្សនារូបភាពច្រើនទៀតរបស់ ហ្វាន ពីងពីង!








ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហ្វាន ពីងពីង វិលចូលសិល្បៈ សាងកេរ្តិ៍ឈ្មោះម្ដងទៀត ក្រោយរឿងអាស្រូវស្ងប់ស្ងាត់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


