ជីវិតកម្សាន្ដ
មហាជនភ្ញាក់ផ្អើល ក្រោយឃើញ Nadech កោរសក់ សុំឲ្យបុត្រីច្បងស្ដេចថៃជាសះស្បើយ
បណ្ដាញអ៉ិនធើណេតកំពុងសម្រុកចែករំលែករូបភាព Nadech Kugimiya កោរសក់បួសជាព្រះសង្ឃ ដើម្បីបួងសួងដល់ព្រះនាង Bajrakitiyabha ឆាប់ជាសះស្បើយពីរោគាឆាប់ៗ។

ជាដំណឹងដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ បន្ទាប់ពីមានទំព័រល្បីមួយបានលាតត្រដាងថា តារាសម្ដែងល្បី Nadech Kugimiya បានចូលក្នុងពិធីបូជាព្រះបរមរតនកោដ្ឋ ដើម្បីកោរសក់បួសសុំបួងសួងឲ្យព្រះនាងBajrakitiyabha បានធូរស្រាលពីជំងឺ។ ទំព័រដដែលនេះក៏បានបង្ហោះរូបភាព Nadech ខណៈពេលកំពុងកោរសក់ ហើយបានសរសេរថា “Nadech កោរសក់ថ្វាយបង្គំថ្វាយដល់ព្រះនាង Bajrakitiyabha Narendira Debyavati សូមឲ្យព្រះនាងបានជាសះស្បើយឆាប់ៗ សូមឲ្យបុណ្យកុសលនេះបានសម្រេចដល់ទ្រង់”។

បន្ទាប់ពីរូបភាពត្រូវបានចែកចាយ ក្នុងនោះអ្នកលេងអ៊ីនធឺណិតចូលមកបញ្ចេញមតិសរសើរដល់ទៅជិត១ម៉ឺន comment ហើយបានចែករំលែកការបង្ហោះនេះច្រើនជាង ២.៥ពាន់ដងឯណោះ។

ទោះយ៉ាងណា ក៏មានភាគីម្ខាងទៀតបញ្ជាក់ពីការពិតថា ប្រកាសនេះគឺជាព័ត៌មានក្លែងក្លាយ។ ដោយសារតែរូបភាពខាងលើ គឺជារូបភាពចាស់កាលដែល Nadech បានបួសសងគុណឪពុកម្ដាយកាលពីថ្ងៃទី ០១ខែធ្នូ ឆ្នាំ២០១៥។ ជាក់ស្ដែងលោកទើបតែរៀបចំដំណើរកម្សាន្តដ៏ផ្អែមល្ហែមជាមួយមិត្តស្រីក្នុងឱកាសបុណ្យណូអែលជាមួយគ្រួសារ និងបានបង្ហោះរូបភាពចុងក្រោយនៅលើ Instagram នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២២ នេះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជុំគ្នានៅផ្ទះសេដ្ឋិនី តារាជើងចាស់ថៃ ៧ ដួង ត្រូវគេលាតត្រដាងអាយុពិតគ្មានសល់
ចុចអាន៖ភូមិគ្រឹះលំដាប់អភិជន របស់តារាស្រីថៃ ៥ ដួង មិនត្រឹមតែស្អាតនិងអស្ចារ្យ ឯតម្លៃខ្ទង់លាន
-
សន្តិសុខសង្គម២២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


