ជីវិតកម្សាន្ដ
Nadech ទម្លាយមនុស្សនៅពីក្រោយចំណងស្នេហ៍រឹងមាំជាមួយ Yaya ឈានដល់ ១២ ឆ្នាំ
ស្នេហារយៈពេល ១២ ឆ្នាំរបស់តារាប្រុស Nadech Kugimaya បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនទូទាំងប្រទេសថៃ បន្ទាប់ពីលោកសុំមិត្តស្រី Yaya Urassaya រៀបការនៅប្រទេសអ៊ីតាលីដោយជោគជ័យ។

ដោយឡែកកាលពីពេលថ្មីៗនេះ Nadech បានបង្ហាញរូបភាពគ្រួសារពីរដែលជាមេធំនិងជាបុគ្គលសំខាន់នៅពីក្រោយស្នេហា១២ឆ្នាំរបស់ពួកគេ។ តាមរយៈរូបភាពអង្គុយលើតុដើម្បីអបអរសាទរជាមួយគ្នាយ៉ាងកក់ក្ដៅនិងសាមញ្ញ រួមនឹងការសរសេរសារពីចិត្តទៅកាន់អ្នកម្ដាយរបស់លោកនិងម្ដាយ Yaya ថា “ចាប់ពីថ្ងៃនោះដល់ថ្ងៃនេះ! អរគុណម៉ែ Pla និង ម៉ែ Kaew អ្នកទាំងពីរគឺជាមនុស្សនៅពីក្រោយការស្រលាញ់របស់ពួកយើង! ស្រលាញ់អ្នកម្តាយទាំងពីរខ្លាំងៗ”។
ភ្លាមៗនោះដែរ ម្ដាយរបស់ Nadech ចូលមកបញ្ចេញយោបល់លើកូនប្រុសជាទីស្រឡាញ់វិញថា “ម៉ាក់ពេញចិត្ត និងគាំទ្រកូនខ្លាំងណាស់។ សូមនាំមកនូវសុភមង្គលនិងជោគជ័យដល់រូបកូន និងចិត្តដូចដែលកូនតែងតែមានបំណងធ្វើ។ ពុកម៉ែ សូមជូនពរឲ្យជួបតែសំណាងល្អជារៀងរហូត។ ស្រលាញ់ណាស់ kugimiyas” ខណៈម្ដាយ Yaya ក៏បញ្ចេញមតិខ្លីថា Love you ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Chompoo ទម្លាយអារម្មណ៍ពិត ក្រោយមានគេរិះគន់ឈុតក្នុងកម្មវិធី Cannes
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


