ជីវិតកម្សាន្ដ
បណ្ដាញសង្គមផ្ទុះកំហឹងនឹងអតីតមិត្តប្រុស IU ក្រោយខាងស្រីមានទំនាក់ទំនងជាមួយ Lee Jong Suk
បន្ទាប់ពីដំណឹងស្នេហាក្តៅគគុកស្វាគមន៍ឆ្នាំថ្មីរបស់គូស្នេហ៍តារាល្បី IU និង Lee Jong Suk ពេលនេះ Jang Ki Ha ជាអតីតមិត្តប្រុស ត្រូវអ្នកលេងបណ្ដាញសង្គមផ្ទុះកំហឹងជាខ្លាំងលើរូបលោក។

អតីតមិត្តប្រុសរបស់ IU រូបនេះត្រូវអ្នកលេងអ៊ីនធឺណិតជេរស្ដីបន្ទោស និងបញ្ចេញមតិលើ SNS របស់លោក បន្ទាប់ពីកាលពីថ្ងៃទី ៣១ ខែធ្នូ Jang Ki Ha បានសម្ដែងនៅក្នុងកម្មវិធីមួយ ចៃដន្យបទចម្រៀងដែលតារាចម្រៀងវ័យក្មេងជ្រើសរើសមកសម្ដែងមានបទ ‘I’m Not Jealous’ និង ‘Happy New Year’ ខណៈវាទទួលបានការចាប់អារម្មណ៍ភ្លាមៗ ស្របពេលដែលចចាមអារ៉ាមថា IU និង Lee Jong Suk មានទំនាក់ទំនងស្នេហានឹងគ្នា។

ភ្លាមៗនោះដែរ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបានចូលមកបញ្ចេញមតិទាំងខឹងសម្បារលើបណ្ដាញសង្គមរបស់លោកព្រមទាំងជេរស្ដីឲ្យខ្លាំងៗថា “តើអ្នកបានឃើញពាក្យចចាមអារ៉ាមណាត់ជួបរបស់ IU ទេ?” ហេតុអ្វីលើកបទចម្រៀងជួនគ្នាបែបនេះ ឬចង់ឌឺដងដល់គូស្នេហ៍ថ្មីរបស់លោក? ទោះយ៉ាងណា នៅលើការបញ្ចេញមតិនោះក៏មានមានការតបតទៅវិញទៅមករវាងហ្វេនទាំងសងខាង សុទ្ធតែនិយាយគាំទ្រអាយដលរបស់ពួកគេរៀងៗខ្លួនដែរ។

សូមបញ្ចាក់ថា ចំពោះ IU និង Jang Ki Ha ធ្លាប់ទាក់ទងគ្នារវាងឆ្នាំ ២០១៣ និង ២០១៧ មុនពេលបែកបាក់របស់ទាំងពីរ ភ្នាក់ងារទាំងសងខាងបានចេញមកនិយាយថា”អ្នកទាំងពីរបានបែកគ្នាដោយសន្តិវិធី ហើយក៏គ្មានអ្នកទី៣។ ដោយសារតែម្នាកើៗត្រូវការផ្ដោតលើការខិតខំរបស់ខ្លួន ទើបសម្រេចចិត្តបន្តធ្វើជាសិស្សច្បង និងសិស្សប្អូនល្អតវិញ”។

យ៉ាងណាមិញ ទោះបីជាអ្នកទាំងពីរបានបែកគ្នាជាច្រើនឆ្នាំកន្លងមកក៏ដោយ ក៏អ្នកគាំទ្ររបស់ Jang Ki Ha និង IU នៅតែរំជើបរំជួលពីរឿងរ៉ាវស្នេហាថ្មីរបស់អតីតមិត្តស្រីលោកដដែល រហូតធ្វើឲ្យមានផ្ទុះកំហឹងកាន់ជើងតារាសំណព្វរៀងៗខ្លួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នាយកប្រតិបត្តិ JYP បរិច្ចាគប្រាក់យ៉ាងច្រើនជួយដល់កុមារទូទាំងពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


