តារាជើងចាស់ Gong Li នៅតែមានការរស់នៅបែបយុវវ័យ ក្នុងវ័យ ៥៥ ឆ្នាំ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

តារាជើងចាស់ Gong Li នៅតែមានការរស់នៅបែបយុវវ័យ ក្នុងវ័យ ៥៥ ឆ្នាំ​

បានផុស

នៅ

តារាស្រីវ័យ ៥៥ ឆ្នាំ​នៅហូលីវូដ Gong Li នៅតែមានព័ត៌មាន​ស្នេហា និងមាន​រូបសម្រស់ ព្រមទំាងស្ទីលរស់នៅ មើលទៅមិនសម​វ័យនាង​ទាល់តែសោះ។

តារាចិន Gong Li ដែលក្លាយមកជាអ្នកជោគជ័យ​ជាងនារីចិនទំាងអស់នៅហូលីវូដ ក៏​ជានិមិត្តរូបនៃរាជនីចិនក្នុងចិត្តទស្សនិកជនជានិច្ច​នេះ បានលះលែងស្វាមីជាសេដ្ឋី​សិង្ហបុរីកាលពីឆ្នាំ​២០១០​ ។ រយៈពេល​ ៨ ឆ្នាំក្រោយមក នាង​ចាប់មាន​ព័ត៌មាន​ស្នេហាជាថ្មីជាមួយ​តារាបារំាង​វ័យ ៦០ ឆ្នាំ គឺ​សាយភាយដំណឹង ជាចេតនា​បណ្តើរគ្នារបស់ពួកគេដោយចេញ​មុខ​ នៅឆ្នាំ​ ២០១៨។

សូម្បី​រូបថតជាមួយកូនប្រុស Mamoru Yoki  ជាមួយស្វាមីមុន ក៏មើលទៅក្មេង​សឹងថា ឋា​នៈត្រឹម​ជាបងស្រី​តែប៉ុណ្ណោះ។

កាលពីដើមឆ្នាំ ២០១៩ Gong Li ត្រូវបានគេឆ្មក់បាននូវរូបថតក្នុងដំណើរ​កម្សាន្តឯកជនស្ងាត់ៗ ជាមួយតន្រ្តីករបារាំង Jean-Michel Jarre នៅតាមដងផ្លូវទំនិញប្រណីត កណ្តាល​ក្រុងទីក្រុងប៉ារីស។ នាងមានទឹកមុខស្រស់ញញឹម ជាមួយ​ឈុត​ស្លៀកពាក់ដូចយុវវ័យ។

Jean-Michel Jarre ជាតន្រ្តីករនិងជា​អ្នកនិពន្ធដ៏ល្បីល្បាញជាងគេនៅស្រុកបារាំង។ នៅឆ្នាំ ២០០៤ គាត់មាន​អាល់ប៊ុមលក់ចេញ ប្រមាណ ៨០ លាន។ ក្នុងឆ្នាំ ២០០៩ ក៏ត្រូវតែងតាំងជាប្រធាននៃកម្មវិធីពានពិភពលោក និង​ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ឆ្នាំតារាសាស្រ្តអន្តរជាតិ។

បុរសនេះ មានវ័យ​ ៧១ ឆ្នាំ ដោយ​កើតជានៅទីក្រុងលីយ៉ុង ប្រទេសបារាំងកាលពីឆ្នាំ​ ១៩៤៨ ។ គាត់បានរៀបការបីដងហើយបានលែងលះបន្សល់​កូនពីរនាក់ពីអាពាហ៍ពិពាហ៍មុនជួបជាមួយហ្គុងលី។ គាត់មានទ្រពសម្បត្តិជាង​ ១០០ លានដុល្លារអាមរិកប្រហាក់ប្រហែលគ្នានិងហ្គុងលីដែរ។ មានពាក្យចចាមអារ៉ាមថាពួកគេបានរៀបការរួចហើយ​ ក្នុងឆ្នាំ ២០១៩ តែមិនបានបញ្ចេញព័ត៌មាន។

ហ្គុងលី ជាតារាសម្តែងចិន ដែល​បានចាប់ផ្តើមអាជីព​តំាងពីឆ្នាំ​ ១៩៧០​ មកម៉្លេះ។ នាង​​ដូរមកហូលីវូដនៅឆ្នាំ ​១៩៩៤ តែ នៅមាននាម​ជានារីសិល្បៈដ៏មានជោគជ័យម្នាក់ ព្រមទំាងមានកេរ្ត៍ឈ្មោះល្អក្នុងសង្គមចិន៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ រឿងផ្ទាល់ខ្លួនទាំង៨ របស់កំពូលតារាក្បាច់គុនកុងហ្វូ កុំកុំ (Donnie Yen)

ចុចអាន៖​ រឿងគួរឱ្យចាប់អារម្មណ៍ទាំង៧ ពីតារាស្រី Liu Yifei តួអង្គ Mulan

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

គ្រឹះស្ថានសិក្សា​រដ្ឋ​កម្រិត​មធ្យម ជាង​៤០​សាលា​នៅ​ខេត្តសៀមរាប បាន​បើក​ដំណើរការ​សាកល្បង​

ព័ត៌មានជាតិ៣៤ នាទី មុន

ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង ​ណែនាំ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ជួយ​មើល​លូ​តាម​ផ្លូវជាតិ​ដែលមាន​សំរាម​កកស្ទះ

ព័ត៌មានជាតិ៥៣ នាទី មុន

នាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលី ចូលចតកំពង់ផែខេត្តព្រះសីហនុ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តកណ្តាល ណែនាំឱ្យសមត្ថកិច្ចត្រួតពិនិត្យរកសារធាតុញៀន ដល់អ្នកបើកបរដឹកខ្សាច់ និងដី

ព័ត៌មានជាតិ១ ម៉ោង មុន

ឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលកំពុងនាំពលករ បម្រុងហែលឆ្លងទឹកអូរព្រំដែនចូលប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services