ជីវិតកម្សាន្ដ
ចាំងគីម និង អ៊ូ ម៉ីនាង ប៉ះគ្នាលើឆាកតែមួយ ហ្វេនសរសើរថាជារាជិនីសម្រស់ប្រចាំកូរ៉េនិងចិន
Lee Young Ae ដែលជាតួឯកស្រីក្នុងរឿងជីវិតនាងចាំងគីម និង Fan Bingbing តួស្រីក្នុងរឿងភាគចិន អ៊ូ ម៉ីនាងបានថតរូបជុំគ្នាក្នុងកម្មវិធី Asian Film Awards លើកទី ១៧ នៅប្រទេសចិន ខណៈអ្នកគាំទ្រពេញបណ្តាញសង្គមលើកសរសើរពីសម្រស់ថា ស្អាតដូចគ្នា។

កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ ព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលមួយបានក្លាយរូបភាពប្រវត្តិសាស្ត្រដែលឧស្សាហកម្មកម្សាន្តត្រូវតែចងចាំ ក្នងពេលដែលតារាស្រីអាស៊ី២ដួងគឺ Lee Young-ae និង Fan Bingbing បន្ទាប់ពីអ្នកទាំងពីរបានចូលរួមក្នុងពិធីប្រគល់រង្វាន់ និងបានឱកាសចូលរួមក្នុងការប្រកួតសម្រស់ រហូតអ្នកគាំទ្រភ្ញាក់ផ្អើលសឹងមិនជឿនឹងភ្នែកនោះទេ។
អ្នកប្រើប្រាស់គេហទំព័រ Pantip ម្នាក់ បានបង្ហោះរូបថតតួឯកស្រីក្នុងរឿងភាគកូរ៉េ “ជីវិតនាងចាំងគីម” និង រឿងភាគចិន “មហិច្ឆតាអ៊ូម៉ីនាង” ស្ថិតក្នុងទីតាំងតែមួយ ព្រមទាំងឈរទល់មុខគ្នាយ៉ាងស្និតស្នាលថែមទៀតផង។ ម្ចាស់ការបង្ហោះក៏បានបញ្ជាក់ផងដែរថា កម្រឃើញតារាស្រីអាស៊ីប៉ះគ្នាណាស់។ ជាពិសេស Lee Young Ae កម្រនឹងបង្ហាញមុខក្នុងព្រឹត្តិការណ៍នានា ការជួបគ្នារបស់អ្នកទាំងពីរ ពិតជាបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រទូទាំងប្រទេស។
យ៉ាងណាក៏ដោយ អ្នកគាំទ្រទាំងសងខាងបន្ទាប់ពីបានឃើញរូបភាពរបស់តារាចិននិងតារាកូរ៉េខាងត្បូង ម្នាក់ៗបានបញ្ចេញមតិព្រមៗគ្នាថា សុទ្ធតែជារាជិនីសម្រស់ដូចគ្នា។ តាមរយៈរូបភាពលើទឹកដីចិនបែបនេះ បានធ្វើឲ្យមហាជនមានការស្រឡាំងកាំងជាខ្លាំង។ ជាពិសេសនោះថែមទៀត ឈុតនេះពិតជាឈុតកម្របំផុត ដែលតារាស្រីទាំងពីរបានេជួបគ្នា៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថ្វីបើឈានដល់អាយុ៤២ឆ្នាំ Jun Ji Hyun នៅតែត្រូវគេប្រៀបធៀបសម្រស់ថា ធម្មជាតិសុទ្ធសាធ
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


