ជីវិតកម្សាន្ដ
ស្ងាត់ៗ Annie Liu ដែលមានវ័យ ៤១ ឆ្នាំរៀបការជាមួយបុរសក្មេងជាងខ្លួន
បែកធ្លាយតារាសម្ដែងតៃវ៉ាន់នាង Annie Liu ដែលមានវ័យ ៤១ ឆ្នាំទៅហើយនោះ បានរៀបការជាមួយសង្សារក្មេងជាងខ្លួនកាលពីខែមុន ។

បុរសនោះមិនមែនជាបុគ្គលល្បីអ្វីនោះទេ គាត់ធ្វើការជាបុគ្គលិកការិយាល័យធម្មតា និងមានអាយុប្អូន Annie ប្រហែល ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ ហើយការរៀបការនេះក៏រៀបចំឡើងក្នុងលក្ខណៈតូចតាចផងដែរ ដោយមានការចូលរួមតែក្រុមគ្រួសាររបស់សាម៉ីខ្លួន មិនមានវត្តមានមិត្តភក្ដិ ឬអ្នកដទៃឡើយ ។
ជាមួយគ្នានេះដែរ Annie ក៏បានបង្ហាញពីសុភមង្គលសម្រាប់គូជីវិតរបស់នា និងអរគុណគ្រប់គ្នាចំពោះការជូនពរផងដែរ ។ ចំណែកក្រៅពីភាពជោគជ័យក្នុងជីវិតគូហើយ Annie ថែមទាំងទិញផ្ទះថ្មីដែលមានតម្លៃដល់ទៅ ២២.៥ លានដុល្លារហុងកុង មានទំហំ ២,១០០ ហ្វីតការ៉េ និងមានបន្ទប់ដល់ទៅ ៤ ឯណោះ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាងបង្ហើបប្រាប់ថា ការទិញផ្ទះដ៏ល្អឥតខ្ចោះនេះ គឺជាការឆ្លៀតឱកាសទិញ ទាន់តម្លៃអចលទ្រព្យកំពុងធ្លាក់ចុះ ។

សូមរំឭកដែរថា កាលពីឆ្នាំ ២០២០ អ្នកគាំទ្រធ្លាប់មានការសង្ស័យលើ Annie ជាស្រីស្រឡាញ់ស្រីដូចគ្នា បន្ទាប់ពីស្ត្រីជនជាតិកាណាដាម្នាក់បានបង្ហោះរៀបរាប់ពីទំនាក់ទំនងរបស់ពួកគេរយៈពេល ២ ឆ្នាំកន្លងមក ប៉ុន្តែរឿងនេះត្រូវ Annie ចេញមុខបដិសេធជាហូរហែផងដែរ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ Angelababy រងការរិះគន់ ក្រោយទៅទស្សនា ការប្រគំតន្ត្រី BLACKPINK
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


