ជីវិតកម្សាន្ដ
Angelababy រងការរិះគន់ ក្រោយទៅទស្សនា ការប្រគំតន្ត្រី BLACKPINK
តារាសម្ដែងស្រីចិនដ៏ល្បី Angelababy កំពុងតែទទួលរងការរិះគន់យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិតចិនចំពោះការទៅទស្សនាការប្រគំតន្ត្រីរបស់ក្រុមចម្រៀងនារី BLACKPINK ដែលបានធ្វើឡើងនៅទីក្រុងហុងកុង។

នៅថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមករា BLACKPINK បានសម្តែងនៅទីក្រុងហុងកុងជាផ្នែកមួយនៃការប្រគំតន្ត្រីទេសចរណ៍ពិភពលោក BORN PINK នៅអាស៊ី។ ជាមួយគ្នានេះដែរ ក៏មានតារាល្បីៗ របស់ចិនក៏ត្រូវបានគេប្រទះឃើញនៅក្នុងការប្រគំតន្ត្រីនោះរួមមាន Angelababy ដែលគេស្គាល់នាងជាអ្នកគាំទ្រ G-Dragon ម្នាក់ផងដែរ។

វត្តមានរបស់ Angelababy ត្រូវបានអ្នកគាំទ្រជនជាតិចិនម្នាក់ បានបង្ហោះរូបភាពរបស់តារាស្រីនៅលើបណ្តាញសង្គម SNS របស់ពួកគេ នៅក្នុងរូបថត គេអាចឃើញតារាស្រីរូបនេះអង្គុយក្បែរអ្នកគាំទ្រកំពុងមើលការទស្សនាការប្រគំតន្ត្រី។

ខណៈដែលរូបថតនោះត្រូវបានគេបង្ហោះនោះ អ្នកលេងអ៊ីនធឺណិតចិនបានសម្ដែងការមិនពេញចិត្តចំពោះ Angela baby ។ ជាពិសេស អ្នកនិយមលេងអ៊ីនធឺណេតបានលើកឡើងពីស្ថានភាពដ៏អាក្រក់រវាងចិន និងកូរ៉េខាងត្បូងនៅពេលបច្ចុប្បន្ននេះ ហើយបានបញ្ចេញមតិអវិជ្ជមានដូចជា “តើតារាស្រីចិនទៅប្រគំតន្ត្រីក្រុមនារីកូរ៉េទេ?”។

យ៉ាងណាមិញ ទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងមានភាពតានតឹង ហើយនៅពេលនេះ Angela baby ចូលរួមការប្រគំតន្ត្រីរបស់ BLACKPINK ទើបធ្វើដែលធ្វើឲ្យអ្នកស្នេហាជាតិមានការរិះគន់យ៉ាងខ្លាំងចំពោះនាងនៅក្នុងក៏មានអ្នកគាំទ្រចេញមកការពារនាង និងស្នើសុំអ្នកបង្ហោះរូបនោះលុបចាលថែមទៀតផង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BLACKPINK នឹងប្រគំតន្ត្រីសប្បុរសធម៌ Lady First Lady នៅបារាំងម្ដងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


