ជីវិតកម្សាន្ដ
Jennie រងពាក្យរិះគន់កប់មាត់ថា ជាមនុស្សខ្វះសុជីវធម៌
Jennie សមាជិកក្រុម BLACKPINK ត្រូវមហាជនរិះគន់កប់មាត់ ក្រោយពេលដែលនាងបង្ហាញអាកប្បកិរិយាខ្វះសុជីធម៌ នៅអាកាសយានដ្ឋានទីក្រុងប៉ារីស។

បន្ទាប់ពី Jennie បញ្ចប់ការប្រគំតន្ត្រី នៅទីក្រុងប៉ារីស ប្រទេសបារាំង នាងបានរៀបចំធ្វើដំណើរទៅកូរ៉េខាងត្បូងវិញ។ នៅឯព្រលានយន្តហោះ ទស្សនិកជន និងអ្នកកាសែតយ៉ាងកកកុញបានរង់ចាំសមាជិក BLACKPINK រូបនេះ ដើម្បីស្វាគមន៍ និងជូនដំណើរនាង។ ក្នុងពេលជាមួយគ្នានោះ Jennie ស្រាប់តែទទួលរងពាក្យរិះគន់ខ្លាំងៗថា នាងជាមនុស្សវាយឬក ដោយមិនចេះស្វាគមន៍ហ្វូងមនុស្ស។

តាមរយៈវីដេអូឃ្លីបមួយដែលផ្សព្វផ្សាយនៅលើអ៊ីនធឺរណិត គេឃើញ Jennie ព្យាយាមគេចភ្នែក និងការសួរសុខទុក្ខពីហ្វូងមនុស្ស ដោយនាងពាក់ម៉ាស និងយកកន្សែងបង់ក បាំងមុខយ៉ាងជិត ហើយព្យាយាមដើរចូលរថយន្តយ៉ាងរហ័ស។ ដោយសារអាកប្បកិរិយានេះ Jennie ត្រូវប្រព័ន្ធផ្សព្វផ្សាយបង្ហាញការមិនពេញចិត្តជាខ្លាំង ដោយពួកគេនិយាយថា នាងគួរតែសម្ដែងការគោរព និងភាពរាក់ទាក់ជាងនេះទៅកាន់មហាជន។

ភ្លាមៗអ្នកនិយមលេងអ៊ីនធឺណិត នាំគ្នាចេញមុខការពារ Jennie យ៉ាងកុះករ ដែលពួកគេជាច្រើនលើកឡើងថា មុនពេលចូលរថយន្ត Jennie បានសំពះស្វាគមន៍អ្នកដែលមានវត្តមាននៅទីនោះរួចអស់ហើយ ថែមទាំងបានថតរូបជាមួយអ្នកគាំទ្រទៀតផង។ អ្នកខ្លះទៀតនិយាយថា ពេលវេលានៅព្រលានយន្តហោះពិតជាខើចណាស់ ដូច្នេះ Jennie មិនអាចស្វាគមន៍គ្រប់គ្នាអស់នោះទេ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ រូបរាងថ្មីរបស់ Song Hye Kyo អ្នកគាំទ្រទប់សរសើរសម្រស់មិនបាន
ចុចអាន៖ តារា Kpop ៥រូប ប្រើវិធីតមអាហារដ៏គ្រោះថ្នាក់ ប៊ិះនឹងត្រូវគេងពេទ្យ

-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ