ជីវិតកម្សាន្ដ
ដន្លង Beckham ប្ដឹងអ្នករៀបចំមង្គលការកូនស្រី ទាមទារសំណងជិត ២សែនដុល្លារ
យោងតាមការចុះផ្សាយពីគេហទំព័រសារព័ត៌មានរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា ដន្លងអតីតកីឡាករបាល់ទាត់ David Beckham បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមអ្នករៀបចំពិធីមង្គលការកូនស្រី ដោយសារតែមានកំហុសឆ្គងក្នុងដំណើរការរៀបចំពិធី ហើយលោកបានទារសំណងជិត ២០ម៉ឺនដុល្លារ។

បើទោះបីជាពិធីមង្គលការរបស់ Brooklyn Beckham និង Nicola Peltz បានកន្លងផុតអស់រយៈពេលជាង ៩ខែហើយក៏ដោយ ប៉ុន្តែមហាសេដ្ឋី Nelson Peltz ដែលជាឪពុករបស់កូនក្រមុំ នៅតែកើតទុក្ខមិនសុខចិត្តជាមួយក្រុមហ៊ុនពិធីការ ចំពោះការរៀបចំពិធីមិនបានល្អ ដោយលោកបានប្ដឹងទារប្រាក់កក់ចំនួន ១៥៩,០០០ដុល្លារពីក្រុមហ៊ុនមកវិញ។

តាមពិតការប្ដឹងផ្ដល់នេះ បានកើតឡើងតាំងពីពិធីមង្គលការទើបតែបញ្ចប់មកម្ល៉េះ ប៉ុន្តែខាងក្រុមហ៊ុនពិធីការ មិនព្រមសងប្រាក់ម្ចាស់ដើមការតាមការទាមទារនោះទេ ដូច្នេះបានជាលោក Nelson Peltz ប្ដឹងទារសំណងម្ដងទៀត ព្រមទាំងចង់ឱ្យក្រុមហ៊ុនបង់ថ្លៃប្រាក់ចំណាយទាំងអស់ទៀតផង។

គួរបញ្ជាក់ថា ពិធីមង្គលការរបស់ Brooklyn Beckham និង Nicola Peltz បានធ្វើឡើងកាលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ដែលពិធីមង្គលការត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម។ ពិធីរៀបអាពាពិពាហ៍នេះ ធ្វើឡើងនៅផ្ទះកូនក្រមុំនៅអាមេរិក ក្នុងវិមានតម្លៃ ១០៣លានដុល្លារ និងបានចំណាយក្នុងពិធីទាំងមូលប្រហែល ២,៩លានដុល្លារ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ អាពាហ៍ពិពាហ៍របស់ Brooklyn និង Nicola ចំណាយលើអ្វីខ្លះទើបអស់ប្រាក់មហាសាល?
ចុចអាន៖ មង្គលការបវរកញ្ញារងលេខ ១ Miss Universe 2021 សុទ្ធតែតារាល្បីៗចូលរួម
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១១ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


