ជីវិតកម្សាន្ដ
មង្គលការបវរកញ្ញារងលេខ ១ Miss Universe 2021 សុទ្ធតែតារាល្បីៗចូលរួម
នាង Nadia Ferreira ដែលជាបវរកញ្ញារងលេខ១ Miss Universe 2021 និងតារាចម្រៀងលោក Marc Anthony បានរៀបចំពិធីមង្គលការកាលពីចុងសប្តាហ៍មុន ដោយមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើន។

យោងទៅតាមពីប្រភពព័ត៌មាន Hola បានរាយការណ៍ថា លោក Marc Anthony និងនាង Nadia Ferreira ដែលជាបវរកញ្ញារងលេខ១ បានរៀបចំពិធីមង្គលការឯកជនមួយនៅឯសារមន្ទីរសិល្បៈ Pérez ក្នុងទីក្រុង Miami រដ្ឋ Florida (សហរដ្ឋអាមេរិក) កាលពីចុងសប្តាហ៍មុន។ ពិធីមង្គលការនេះត្រូវបានប្រារព្ធឡើងដោយសម្ងាត់ ហើយមានតែក្រុមគ្រួសារ និងមិត្តភ័ក្តិជាតារាល្បីៗចូលរួមតែប៉ុណ្ណោះ។


ក្នុងនោះគូស្នេហ៍អតីតតារាបាល់ទាត់ David Beckham និងអ្នកស្រី Victoria Beckham ក៏បានចូលរួមក្នុងពិធីមង្គលការនោះ ដោយគេដឹងថាលោក David Beckham ជាមិត្តស្និទ្ធស្នាលរបស់លោក Mark Anthony ជាច្រើនឆ្នាំមកហើយ ។ លើសពីនេះក៏មានតារាល្បីៗជាច្រើនចូលរួមដូចជា តារាសម្តែង Salma Hayek , តារាចម្រៀង Liun Manuel Miranda និងតារាចម្រៀង Luis Fonsi ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីមង្គលការរបស់គូស្នេហ៍នេះផងដែរ។

យ៉ាងណាមិញ លោក Mark Anthony និងនាង Nadia Ferreira បានចាប់ផ្តើមណាត់ជួបគ្នា បន្ទាប់ពីដំណើរកម្សាន្តនៅម៉ិកស៊ិកនាដើមឆ្នាំ ២០២២ ក្រោយមកអ្នកទាំងពីអ្នកទាំងពីរបានប្រកាសពីការភ្ជាប់ពាក្យរបស់ពួកគេ នៅក្នុងពិធីជប់លៀងមួយនៅភោជនីយដ្ឋាន Sexy Fish ក្នុងទីក្រុង Miami បន្ទាប់ពី រយៈពេល ៣ ខែនៃការប្រកាសទំនាក់ទំនងជាផ្លូវការ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ក្មួយប្រុសរបស់ Michael Jackson នឹងសម្ដែងជាតួឯក និយាយពីជីវប្រវត្តិរបស់លោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


