ជីវិតកម្សាន្ដ
តាមពិតបុរសថតស្និទ្ធស្នាលជាមួយ Aum គឺជាអ្នកជំនួញប្រាក់លានប្រចាំប្រទេស
បន្ទាប់ពីបែកបាក់ចំណងស្នេហ៍ជាមួយមិត្តប្រុសហៃសូ Aum Patcharapa មិនខ្វះឡើយអ្នកតាមសុំស្នេហ៍និងតែងលេចឮចចាមអារ៉ាមជាមួយអ្នកផ្សេងៗ ស្របពេលរូបថតមួយសន្លឹកជាមួយបុរសប្លែកមុខ កំពុងក្លាយជាប្រធានបទវែកញែក។

នៅលើបណ្ដាញសង្គម Instagram របស់ Aum នាងបានបង្ហោះរូបភាពមួយចំនួនក្នុងក្រុមមិត្តភ័ក្ដិសម្រាប់អាហារពេលល្ងាចដ៏ប្រណិតជុំគ្នា។ ប៉ុន្តែអ្វីដែលមនុស្សជាច្រើនផ្តោតនិងក្លាយជានិន្នាការសង្គមនោះគឺរូបភាពគូ ខណៈនាងកាន់ផ្កាកុលាបដោយមានបុរសសង្ហានៅក្បែរខ្លួន។ ដូច្នេះមហាជនជាច្រើនកំពុងស្វែងរកអត្តសញ្ញាណបុរសថា តើគេជានរណា? ហើយម្ដេចអាចថតរូបស្និតជាមួយតារាជួរមុខនេះបាន។

តាមពិត លោក Nin Chanin Teerattanachai គឺជាមិត្តភ័ក្ដិរបស់តារាស្រី Aum Patchrapa និងជាពាណិជ្ជករវ័យក្មេងដែលទទួលមរតករាប់ពាន់លាន អ្នកនាំចូលឧបករណ៍អគ្គិសនីក្នុងឧស្សាហកម្ម និងជាម្ចាស់សណ្ឋាគារដ៏ល្បីល្បាញមួយនៅប៉ាតាយ៉ា។ លោកបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវិស្វកម្ម សកលវិទ្យាល័យធម្មសាទ ហើយបានទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ហើយត្រឡប់មកជួយវកម្មគ្រួសារវិញ។ ជារឿងធម្មតាទេ ដែលតារាល្បីៗស្គាល់បុរសជំនួញប្រាក់លាន Nin Chanin មិនត្រឹមតែសង្ហា តែលោកក៏ជាបុគ្គលល្បីល្បាញមួយរូបផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


