ជីវិតកម្សាន្ដ
ដើមឆ្នាំ២០២១ខេមរៈ សិរីមន្ត ទទួលបានកាដូរយ៉ាងគាប់ចិត្តពីភរិយា
តារាចម្រៀងលំដាប់ជួរមុខលោកខេមរៈសិរីមន្ត ថ្វីត្បិតតែមួយរយៈចុងក្រោយនេះទីផ្សាសិល្បៈហាក់មានភាពស្ងប់ស្ងាត់ដោយបញ្ហាជំងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែសម្រាប់សន្ទុះនៃការគាំទ្រនិងប្រជាប្រិយភាពរបស់តារាប្រុសរូបនេះ នៅតែរក្សាបានដូចដើម។ ខណៈដែលបច្ចុប្បន្នលោកក៏កំពុងមានទីផ្សារគាំទ្រហក់ឡើងខ្លាំងអំឡុងចេញបទចម្រៀងមួយចំនួននៅទ្រនំថ្មីហង្សមាស។
ដោយឡែកបើងាកមកចាប់អារម្មណ៍ចំពោះជីវភាពគ្រួសាររស់នៅប្រចាំថ្ងៃរបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ឯណេះវិញ បើតាមការកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ គឺលោកនឹងក្រុមគ្រួសារកាន់តែមានភាពផ្អែមល្ហែមហើយ សេចក្តីសុខខ្លាំងដែលទទួលបានការកោតសរសើរខ្លាំងពីសំណាក់មជ្ឈដ្ឋានមហាជនជាច្រើន។ ពិសេសនោះក៏មានការលើឡើងថា លោកនិងភរិយាពិតជាតារាគំរូដល់អ្នកសិល្បៈឯទៀតផងដែរ។

ជាការពិតសម្រាប់ជីវិតស្នេហារបស់លោក ខេមរៈ សិរីមន្ត បច្ចុប្បន្នគឺកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានមហាជននិងអ្នកគាំទ្រជាច្រើន។ ជាក់ស្តែងរឿងដែលធ្វើឲ្យគេកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺដើមឆ្នាំ២០២០១នេះភរិយារបស់លោក ខេមរៈ សិរីមន្តបែរជាធ្វើរឿងមួយដែលស្ទើរនឹកស្មានមិនដល់សម្រាប់ស្វាមី គឺបានការទិញកាដូររថយន្តស៊េរីទំនើបម៉ាកRolls-Royceជូនដល់លោក ខេមរៈ សិរីមន្ត ។
យ៉ាងណាមិញ ក្រោយពេលដែលទទួលបានកាដូររថយន្តRolls-Royceពីភរិយាសំណព្វចិត្តនេះដែរភ្លាមៗនោះ លោក ខេមរៈ សិរីមន្ត ហាក់បង្ហាញអារម្មណ៍ត្រេកអរហើយភ្ញាក់ផ្អើលស្រឡាំងកាំងក្នុងចិត្តស្ទើររកអ្វីនិយាយទៅកាន់ភរិយាគ្មាន។ ប៉ុន្តែបើតាមការបញ្ជាក់ពីចំណាក់អារម្មណ៍របស់លោក ខេមរៈ សិរីមន្ត ក្រៅតែអរគុណចំពោះទឹកចិត្តភរិយានោះលោកបាននិយាយដោយខ្លីថាកន្លងមកភរិយាធ្លាប់សួរលោកថាហេតុអ្វីបានលោកចូលចិត្តជិះតែឡានធំៗខ្ពស់ៗអញ្ចឹង? តើចូលចិត្តឡានតូចអត់?។

លោក ខេមរៈ សិរីមន្ត បាននិយាយបន្ថែមទៀតថាភ្លាមៗនៃការសួរនាំរបស់ភរិយាខាងលើនេះលោកក៏បានឆ្លើយខ្លីថា ខ្លួនចូលចិត្ត តែបន្ទាប់ពីឆ្លើយរួចក៏ស្រាប់តែឃើញរថយន្តRolls-Royceមកដល់ពីខាងមុខផ្ទះរួចជាស្រេច។ លោកថាអ្វីដែលត្រូវនិយាយទៅកាន់ភរិយានោះគឺមានតែពាក្យអរគុណទឹកចិត្តស្រលាញ់របស់គាត់ប៉ុណ្ណោះ៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ