ជីវិតកម្សាន្ដ
រតនៈ ពិសី ប្រកាសប្រើធម៌ក្ដៅចំពោះកូនបំណុល ក្រោយចូលឆ្នាំខ្មែរនេះ
បន្ទាប់ពីសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីលើវិថីសិល្បៈមួយសន្ទុះក្រោយមក តារាចម្រៀងសិចស៊ីតូចច្រឡឹងកញ្ញា រតនៈ ពិសី ក៏បាត់វត្តមានពីវិស័យមួយនេះទាំងស្រុង ដើម្បីប្រើពេលទៅក្ដោបក្ដាប់មុខជំនួញផ្ទាល់ខ្លួន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី តារាស្រីរូបនេះ នៅតែបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ចូលបម្រើអារម្មណ៍អ្នកគាំទ្រដូចមុន។

ទោះបីជាបច្ចុប្បន្នតារាស្រីកញ្ញា រតនៈ ពិសី បានកំពុងមមាញឹកលើអាជីពរកស៊ីផ្ទាល់ខ្លួនដែលក្តាប់បានឱកាសកាន់លុយណែនពេញដៃយ៉ាងនេះមែន តែថ្មីៗនេះមានការទម្លាយថា រតនៈ ពិសី ក៏កំពុងជួបរឿងពិបាកចិត្តផងដែរ ព្រោះកូនតុងទីនបោកលើសេចក្ដីទុកចិត្ត ដោយជំពាក់លុយរាប់ម៉ឺនដុល្លារ មិនព្រមសង។ ម្យ៉ាងទៀតជារឿយៗនាងបានព្រមានប្រើវិធានការផ្លូវច្បាប់ ដើម្បីដោះស្រាយចំពោះបុគ្គលទាំងនោះ។

យ៉ាងណាមិញការប្រកាសផ្លូវច្បាប់របស់ ពិសី នាពេលកន្លងទៅ ហាក់ពុំមានប្រសិទ្ធភាព ឬធ្វើឲ្យកូនបំណុលរបស់នាងមានការខ្លាចរអាចំពោះចំណាត់ការនោះឡើយ ទើបជាថ្មីៗម្តងទៀត រតនៈ ពិសី បានព្រមានថា នាងនឹងប្រើធម៌ក្តៅទៅលើអ្នកដែលជំពាក់លុយក្រោយពិធីចូលឆ្នាំខ្មែរនេះដោយលែងយល់មុខតែម្ដង។ រតនៈ ពិសី បានបង្ហោះខ្លឹមសារថា ផ្ញើជូនបងប្អូនកូនបំណុលទាំងអស់ កាដូរក្រោយចូលឆ្នាំខ្ញុំលេងហើយ កុំថាមិនទុកពេល អ្នកណាក៏ដោយ ! អញឈប់យល់មុខហើយ។

សូមជម្រាបថា កន្លងមកតារាចម្រៀង រតនៈ ពិសី ធ្លាប់បានបញ្ជាក់ឲ្យដឹងដែរថា រឿងដែលថ្មីសម្រាប់នាងនាដើមឆ្នាំ ២០២៣ គឺចាត់វិធានការប្ដឹងទៅលើអ្នកដែលជំពាក់លុយអត់សងចូលគុកទាំងអស់។ នាងថា កុំឃើញខ្លាដេកថាខ្លាងាប់ ធ្វើទាំងអស់មិនទុកទេ គឺម្ដងមួយៗ។ ចំណាំមុខម្នាក់នេះទុកឲ្យហើយផង មិនណយប៉ុន្មានទេ សូមប្រាប់ ព្រោះអត់ធ្មត់មានដែនកំណត់។

ស្រីស្រស់ រតនៈ ពិសី បានបន្ថែមទៀតថា មកទល់ពេលនេះនាងបានសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការហើយ ពោលគឺរង់ចាំតែដីកាធ្លាក់មកប៉ុណ្ណោះ នាងនឹងបង្ហាញមុខ និងឈ្មោះបុគ្គលរូបនោះ ឲ្យមហាជនបានឃើញ និងស្គាល់តែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


