ជីវិតកម្សាន្ដ
តារាសម្ដែងសញ្ជាតិកាណាដាម្នាក់ស្លាប់ ក្រោយវះកាត់មុខ ១២ ដងឲ្យដូច Jimin
សារព័ត៌មានអង់គ្លេស Daily Mail បានរាយការណ៍កាលពីថ្ងៃទី ២៤ ខែមេសាថា តារាសម្តែងជនជាតិ កាណាដាម្នាក់បានទទួលមរណភាពក្នុងមន្ទីរពេទ្យនៅប្រទេសកូរ៉េខាងត្បូង ក្រោយទទួលការវះកាត់កែសម្ផស្សចំនួន ១២ ដងឱ្យស្រដៀងនឹង Jimin សមាជិកក្រុម BTS ។

យោងតាមរបាយការណ៍បានឱ្យដឹងថា តារាសម្តែងជនជាតិកាណាដាឈ្មោះ Saint Von Colucci (អាយុ ២២ ឆ្នាំ) បានទទួលមរណភាពនៅព្រឹកថ្ងៃទី ២៣ ខែមេសានៅឯមន្ទីរពេទ្យក្នុងប្រទេសកូរ៉េ ខាងត្បូងដោយសារតែផលវិបាកនៃការវះកាត់កែសម្ផស្សដែលគាត់បានទទួលកាលពីប៉ុន្មានខែមុន ។

ខាងកាសែត Daily Mail បានអះអាងថា ” Von Colucci បានទៅជួបគ្រូពេទ្យដើម្បីវះកាត់ថ្គាមគាត់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។ បន្ទាប់ពីការវះកាត់យ៉ាងប្រថុយប្រថាន តារាសម្តែងរូបនេះបានឆ្លងមេរោគ ហើយត្រូវចាក់បញ្ចូលក្នុងបំពង់ខ្យល់ ប៉ុន្តែបានស្លាប់ប៉ុន្មានម៉ោងក្រោយមក។ Saint Von Colucci ចង់បានមុខស្រដៀងនឹង Jimin របស់ BTS ដូច្នេះគាត់បានធ្វើការវះកាត់កែសម្ផស្សចំនួន ១២ ក្នុង ប៉ុន្មានឆ្នាំកន្លងមកនេះ។ គាត់បានចំណាយប្រាក់ប្រហែល ២២០,០០០ ដុល្លារលើការវះកាត់ ថ្គាម ការកែមុខ ការលើកចិញ្ចើម ការវះកាត់ច្រមុះ ការកាត់បបូរមាត់ជាដើម ។

យ៉ាងណាមិញ Saint Von Colucci គឺជាតារាសម្តែងជនជាតិកាណាដា ប៉ុន្តែបានផ្លាស់ទៅប្រទេសកូរ៉េក្នុងឆ្នាំ ២០១៩ ដើម្បីបន្តអាជីព។ នៅប្រទេសកូរ៉េគាត់បានជួបការលំបាកក្នុងការទទួលបានការសម្តែង ដោយសារតែគាត់មានអារម្មណ៍ថាមានការរើសអើង លើរូបរាងរបស់លោកខាងលិច ទើបតារាសម្តែងរូបនេះធ្វើការវះកាត់កែសម្ផស្ស ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ប្តីប្រពន្ធ Lee Seung Gi បរិច្ចាគថវិកាខ្ទង់ម៉ឺនដុល្លារ ដើម្បីធ្វើអំពើមនុស្សធម៌
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


